ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ ពៅ​ ថៅកែរណ្ដៅដីកំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនពាក់ព័ន្ធបាញ់បោះសេរី

ភ្នំពេញ៖ ប្រភពបានឲ្យដឹងនៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ថា សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្តកណ្ដាល​ និង​ មន្ត្រី​នគរបាលខេត្តកណ្ដាល​​ កំពុងដុតដៃដុតជើងតាមប្រម៉ាញ់​ ឧកញ៉ា​ រឿង​ សំអាង​ ដែលបានបាញ់គំរាមមន្ត្រីក្រសួងរ៉ែ​ និង​ ថាមពល​ អស់​ ២០​ គ្រាប់​ ហើយគេចខ្លួនបាត់​ ។​

ហេតុការណ៍ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ ពៅ​ ថៅកែរណ្ដៅដី​ បាញ់គំរាមមន្ត្រី​ ក្រសួងរ៉ែ​ និង​ ថាមពល​ បានកើតឡើងនៅរសៀលថ្ងៃទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៨​ នៅចំណុច​ទីតាំងរណ្ដៅដី​ ស្ថិតនៅភូមិ​លេខ​ ១​ ឃុំ​ ស្វាយរលំ​ ស្រុក​ ស្អាង​ ខេត្តកណ្ដាល​ ។​ ឧកញ៉ា​ រឿង​ សំអាង​ ប្រើកាំភ្លើងបាញ់សត្វប្រភេទ​ វ៉ាំងដឺឡុង​ បាញ់អស់ជាង​ ២០​ គ្រាប់​ ។​

សង្ឃឹមថា​ សមត្ថកិច្ចនឹងតាមចាប់ជនល្មើសបានក្នុងពេលឆាប់ៗ​នេះ​ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់​ ៕

Loading...