ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀកំពុងរងការបំផ្លាញយ៉ាងរាលដាល

ខេត្តមណ្ឌលគិរី៖ រថយន្តប្រភេទធុនធំមួយគ្រឿង អ្នកស្រុកនិយមហៅថា ម៉ាកយីឌុប ផ្ទុកឈើខុសច្បាប់ពេញប្រៀបរបស់ឧកញ៉ា តុប វីដា ត្រូវបានមន្ត្រីនគរបាលខេត្តមណ្ឌលគិរី ចាប់រឹបអូសយករក្សាទុក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីដឹងច្បាស់ថា មេឈ្មួញរូបនេះឲ្យកូនចៅកាប់ឈើដឹកចូលស្នាក់ការក្រុមហ៊ុនរបស់ខ្លួន។

ការឆ្មក់ចាប់រថយន្តដឹកខុសច្បាប់ខាងលើនេះ ដឹកនាំដោយលោក ម៉ី អាន ស្នងការរងនគរបាលខេត្តមណ្ឌលគិរី កាលពីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំជិតស្នាក់ការរបៀង ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឃាត់នេះ ម៉ាកហុីយ៉ាន់ដាយ ពណឥត្រេអុី ក្បាលពណឥស ចង្កូតឆ្វេង ពាក់ស្លាកលេខស្វាយរៀង ៣A-៧៧៨៨ មានផ្ទុកឈើមូលប្រភេទលេខ១ ចំនួន៣៧កំណាត់ធំៗ ដែលទើបតែកាប់ស្រស់ៗ ពីតំបន់ព្រៃក្រាស់នៅក្បែរនោះ ដើម្បីដឹកចូលស្នាក់ការក្រុមហ៊ុនមួយ ឈ្មោះយូនីហ្គ្រីន ដែលគេដឹងជាទូទៅថា ជាក្រុមហ៊ុនរបស់ឧកញ៉ា តុប វីដា មានស្នាក់ការស្ថិតនៅក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ចំណែកប្រភពច្បាស់ការណ៍ក្នុងស្រុកកោះញែកបានឲ្យដឹងថា រថយន្តដឹកខុសច្បាប់ខាងលើនេះមានមេការម្ចាស់ឈ្មោះ ផាន់ណា ត្រូវជាប្អូនប្រុសរបស់លោកឧកញ៉ា តុប វីដា ប៉ុន្តែមិនឃើញចេញមុខដោះស្រាយឡើយ ដោយដឹងខ្លួនថា ឈើទាំងអម្បាលមាណនៅលើរថយន្តនេះ គឺបានមកដោយទង្វើខុសច្បាប់ ដែលត្រូវបានរឹបអូសយកមករក្សារទុកនៅស្នាក់ការបរិស្ថានច្រករបៀង របស់ដែនជម្រកសត្វព្រៃភ្នំព្រេច។

តាមសេចក្តីរាយការណ៍នានា បានឲ្យដឹងថា ករណីឧកញ៉ា តុប វីដា កាប់ឈើ និងដឹកខុសច្បាប់នៅក្នុងខេត្តរតនគិរីនេះ បានកើតឡើងជាយូរយាណាស់មកហើយ ប៉ុន្តែមិនឃើញមានការបង្ក្រាបឡើយ ទើបតែនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទើបមន្ត្រីនគរបាលខេត្តឆ្មក់ចាប់រថយន្តមួយគ្រឿង ផ្ទុកឈើពេញប្រៀបដឹកចូលក្នុងស្នាក់ការក្រុមហ៊ុន។

ក្រោយមន្ត្រីនគរបាលខេត្ត សហការជាមួយមន្ត្រីបរិស្ថាន ចាប់រថយន្តដឹកឈើខុសច្បាប់នេះភ្លាម លោក អ៊ុម វណ្ណសុភក្តិ ប្រធានរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដែលធ្លាប់ចេញមុខការពារក្រុមហ៊ុន យូនីហ្គ្រីន កាលពីព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា បែរជាបដិសេធថា មិនបានដឹងទៅវិញ។

កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ រថយន្តផ្ទុកឈើពេញប្រៀបមួយគ្រឿងរបស់លោកឧកញ៉ាឈ្មួញឈើ តុប វីដា បានក្រឡាប់នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយបានកិនស្លាប់អ្នកបើកបរម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈក្បួនរថយន្តដឹកឈើពេញ៥គ្រឿង ធ្វើដំណើរចុះចំណោត ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីនាំឈើចេញទៅប្រទេសវៀតណាម។

សូមរំឭកថា កាលខែវិច្ឆិកា ឆ្នាំ២០១៨ រថយន្តផ្ទុកឈើពេញប្រៀបមួយគ្រឿងរបស់លោកឧកញ៉ាឈ្មួញឈើ តុប វីដា បានក្រឡាប់នៅក្នុងទឹកដីខេត្តមណ្ឌលគិរីកាលវេលាយប់មិញ ដោយបានកិនស្លាប់អ្នកបើកបរម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈក្បួនរថយន្តដឹកឈើពេញ៥គ្រឿង ធ្វើដំណើរចុះចំណោត ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីនាំឈើចេញទៅប្រទេសវៀតណាម។

ករណីក្រឡាប់យន្តដឹកឈើពេញនេះ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតនៅត្រង់ចំណុចអូរង៉ើយ ក្បែរភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី០១ ខែវិច្ឋិកា ឆ្នាំ២០១៨ នៅពេលរថយន្តមួយគ្រឿង ក្នុងចំណោមក្បួនយន្តដឹក៥គ្រឿងដឹកឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី បានព្យាយាមចុះចំណោតខ្លាំង។ ចំណែកអ្នកទទួលខុសត្រូវឈ្មោះ ផាន់ណា ដែលគេចខ្លួនពីកន្លែងកើតហេតុ ក្រោយពីដឹងថា មានអ្នកបើកបរម្នាក់ស្លាប់ និងម្នាក់ទៀត ជាព្រូឡាន បានរងរបួសធ្ងន់។

ឧកញ៉ា តុប វីដា ម្ចាស់ក្រុមហ៊ុន យូនីហ្គ្រីន ដែលមានទីតាំងក្នុងស្រុកកោះញែក គឺជាជើងខ្លាំងខាងរកស៊ីខុសច្បាប់ ដែលកាលពីដើមឆ្នាំ២០១៨នេះ បានបាញ់កាំភ្លើងគំរមក្រុមអ្នកកាសែតជាង២០នាក់ ឲ្យ​រត់គេចខ្លួនទាំងព្រលឹងចុងសក់ ស្ថិតត្រង់ចំណុចមុខតាំងឃ្លាំងស្តុបឈើដ៏ធំមួយកន្លែង ស្ថិត​នៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

Loading...