ឧកញ៉ា លក្ខណ៍ និងមេការឈ្មោះ គា មានអំណាចកេណ្ឌអ្នកស្រុកឲ្យចូលកាប់ឈើ ក្នុងតំបន់ព្រៃការពារ ជ្រកក្រោមស្លាកក្រុមហ៊ុន DTC គ្មានអ្នកណាហ៊ានប៉ះពាល់

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរីបានឲ្យដឹងថា ក្នុងតំបន់ ការពារនៅចន្លោះភូមិសាស្ត្រឃុំពូជ្រៃនិងឃុំប៊ូស្រាស្រុកពេជ្រាដាឧកញ៉ា លក្ខណ៍ បានចាត់ចែង មេការម្នាក់ឈ្មោះ គា
សកម្មបំផុតក្នុងការប្រមូលពលរដ្ឋ ឲ្យចូលទៅកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិប តេយ្យ និងមានការប្រើប្រាស់រថយន្តបាកុង មិនតិចជាង១០គ្រឿង សម្រាប់ដឹក ជញ្ជូនឈើចេញពីព្រៃ ដោយយកឈ្មោះក្រុមហ៊ុន DTC មកធ្វើជាសំអាងបិទបាំង ទង្វើជួញដូរឈើមិនប្រក្រតីរបស់ខ្លួនដើម្បីបន្តដឹកជញ្ជូនយកទៅលក់ចែកចាយនៅ ស្រុកយួន យ៉ាងរលូន គ្មាននរណាហ៊ានក្អកទេ។
បើតាមសេចក្ដីរាយការណ៍បន្តថា មេឈ្មោះ គា ដែលជាកូនជឹងឧកញ៉ា លក្ខណ៍ បានទទួលបញ្ជាឲ្យចាត់ចែងប្រមូលប្រជាពលរដ្ឋ ឲ្យចូលកាប់ឈើ ចេញពីក្នុងព្រៃ តំបន់ហាមឃាត់ ជាពិសេសក្នុងដែន ព្រៃការពារ (WWF) ដើម្បីប្រមូលនាំចេញ ដឹកតាមរថយន្តបាកុងយកទៅស្តុកនៅក្នុងបរិវេណក្រុមហ៊ុន DTC អាច្រៀករួចដឹក តាមរថយន្តយីឌុបយកទៅលក់តាមទំនើងចិត្ត គេមិនដែលឃើញ សមត្ថកិច្ចផ្នែក ណាមួយអើតមុខបង្ក្រាបម្តងណាឡើយ។ជាពិសេស នាយខណ្ឌ័ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី និងសមត្ថកិច្ចពាក់ពន្ឋ័ មិនដឹងទទួលបានផល ប្រយោជន៍ ប៉ុន្មាន នោះទេក្នុងមួយខែៗក្នុងការបិទភ្នែកឃុបឃិត ឧកញ៉ា លក្ខណ៍ និង មេការឈ្មោះ គា កាប់បំផ្លាញឈើប្រណីត ដោយមិនដែលឮមាត់ឮ.កនោះទេ។
សេចក្តីរាយការណ៍បានបន្តទៀតថា រឿងដែលឧកញ៉ា លក្ខណ៍ និងមេការ ឈ្មោះ គា កំពុងសម្រុកដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ធ្វើ ជាចំហរគ្មានអ្វីលាក់បាំង នោះ ទេ។ហើយជាញឹកញយពួកគេបានចេញមុខកាងឬស៊ីឈ្នួលដឹកឈើអោយឈ្មួញ តូចតាចផ្សេងៗទៀតបានដោយរលូនបើទោះបីជាគ្មានប៉េសេក៍ដោយគ្មាននរណា ហ៊ានប៉ះពាល់ទេក៏ព្រោះតែមន្ត្រីធំៗនិងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវសុទ្ធតែទទួល បានរបបជាលុយកាក់ជាប់ជាប្រចាំ។
គេចង់ឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលភាពអនាធិបតេយ្យនៃការកាប់បំផ្លាញឈើប្រណីតក្នុងដែនជម្រកព្រៃ ការពារក៏ដូចជាការដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំក្នុងតំបន់ការពារនៅចន្លោះ ភូមិសាស្ត្រឃុំពូជ្រៃនិងឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលឧកញ៉ា លក្ខណ៍ ក្រោមការ ចាត់ចែង មេការម្នាក់ឈ្មោះ គា សកម្មបំផុតក្នុងការប្រមូលពលរដ្ឋឲ្យចូលទៅកាប់ បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ និងមានការប្រើប្រាស់រថយន្តច្នៃមិនតិចជាង ១០គ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃដោយយកឈ្មោះក្រុមហ៊ុន DTC មក ធ្វើជាសំអាងបិទបាំង ទង្វើជួញដូរឈើមិនប្រក្រតី របស់ខ្លួន ដើម្បីបន្តដឹកជញ្ជូន យកទៅលក់ចែកចាយនៅស្រុកយួនឡើងវិញជាបន្ទាន់ ។ ព្រោះសកម្មភាពនេះ កំពុងធ្វើឲ្យបទបញ្ជារបស់សម្តេច ហ៊ុន សែន ក្នុងការបង្ការបង្ក្រាបការដឹកជញ្ជូន ឈើ ខុសច្បាប់អស់ប្រសិទ្ធភាពក្នុងការអនុវត្តន៍៕

unnamed

unnamed2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *