ឧកញ៉ា លី អាន ចាប់កសិករក្រីក្រ២នាក់ដាក់គុក ព្រោះយកចំពាមកៅស៊ូបាញ់កុកក្នុងដីរបស់គេ

ខេត្តតាកែវ ៖ កសិករក្រីក្រ២នាក់ មានកូនតូចៗ១០នាក់ រស់ក្នុងបន្ទុក រស់នៅស្រុកទ្រាំង ខេត្តតាកែវ កាន់ជំពាមចូលទៅបាញ់កុកនៅក្នុងដីលោកឧកញ៉ា លី អាន នៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីលក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ត្រូវបានលោកឧកញ៉ា លី អាន បញ្ជាដៃជើង ចាប់បញ្ជូនទៅតុលាការហើយត្រូវតុលាការដ៏ខ្លាំងក្លានោះសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តតាកែវ ក្រោមបទចោទប្រកាន់ថាបានរំលោភដីលំនៅដ្ឋានរបស់លោកលី អាន ។ ករណីនេះត្រូវគេមើលឃើញថា ជារឿងអមនុស្សធម៌ពេកហើយ ដែលគ្រាន់តែបាញ់សត្វកុកក្នុងដីគេប៉ុណ្ណោះសោះ ត្រូវបក្សពួកចាប់ និងផ្តន្ទាទោសយ៉ាងដូច្នេះ ។

ជនរងគ្រោះត្រូវបានឃុំខ្លួន ហើយក្រុមគ្រួសារបានទៅសួរសុខទុក្ខ ដែលក្នុងនោះមានទាំងកូនតូចទៅជាមួយផង ដែលមើលទៅគួរអាណោចអាធ័មបំផុត មិនគួរណាត្រូវគេចាប់ដាក់គុកគ្រាន់តែបាញ់សត្វកុកដើម្បីជួយផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ ។

ហេតុការណ៍អមនុស្សធម៌នេះបានកើតឡើងតាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ មកម្ល៉េះ ។

ក្រុមអ្នកនិយមលេងហ្វេសប៊ុកបានចំអកឡកឡឺយដល់ទង្វើរបស់ លី អាន ដែលជាឧកញ៉ាគ្មានមនុស្សធម៌ខាងលើនេះ ហើយបានបញ្ចេញយោបល់ និងចែករំលែកតៗគ្នាមកថាៈ

« ឱ លោកឧកញ៉ា អើយ សូមលោកមេត្តាអហោសកម្មអោយកសិករក្រីក្រ២នាក់នេះផង បើលោកកើតទុក្ខមិនសុខចិត្តតើ លោកខាតបង់អ្វីខ្លះប្រាប់មក ក្រុម Facebook ខ្ញុំសុខចិត្តរៃលុយគ្នាសងទៅលោកឧកញ៉ាវិញ ។

សូមលោកឧកញ៉ាអប់រំគ្នាអោយធ្វើកិច្ចសន្យាទៅបានហើយ បើយកគ្នាទៅដាក់គុកបែបនេះ តើលោកឧកញ៉ាសប្បាយចិត្តណាស់មែនទេ ដែលឃើញកូនៗតូច១០នាក់យំអោយរហង់ ? ហើយអស់លោកតុលាការក៏យ៉ាប់ដែរ ឧកញ៉ាប្ដឹងចាប់ភ្លែត គ្មានពិចារណាទៅលើព្យុះសនកម្មបទល្មើសបន្តិចសោះ» ។

ទាក់ទងករណីនេះ មិនអាចទាក់ទងសុំការពីឧកញ៉ា លី អាន បានទេ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ពីព្រោះគ្នាលេខទូរស័ព្ទ ៕

 

2 3 sa

Loading...