ឧក​ញ្ញ៉ា​តាំង​ ហុង​ស្រេង​ កំពុង​ប្រមូល​ផល​ពី​ឡាន​ដឹក​ដី​ខណ​:​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​

ភ្នំពេញ​:​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ លោក​ ឧក​ញ្ញា​៉​ តាំង​ ហុង​ស្រេង​ ពេល​នេះ​ កំពុង​ប្រមូល​ផល​ពី​ឡាន​ដឹក​ដី​ចាក់​យ៉ាង​សកម្ម​ ស្ថិត​នៅ​ផ្លូវ​បង្គោល​ភ្លើង​ភូមិ​ដូន​អុក​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​បង្ករ​ហានិភ័យ​និង​ផល​ប៉ះពាល់​យា​៉​ង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ។

 

​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​តំបន់​នោះ​ បាន​ត្អូញត្អែរ​ពី​សុខភាព​កូនចៅ​របស់​ពួក​គាត់​ ពិសេស​ប្រឈម​និង​គ្រោះថ្នាក់​នៅ​ពេល​រថយន្ត​ដឹក​ដី​បើក​លេ​ឿ​នៗ​ ។​ ស្ត្រី​ម្នាក់​ឈ្មោះ​ឯម​ វ​ណ្ណី​ អាយុ​៦១​ឆ្នាំ​រស់នៅ​តាម​បណ្ដា​យ​ផ្លូវ​បង្គោល​ភ្លើង​ភូមិ​តា​ហែម​ខ្វែរ​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ដោយសារ​រថយន្ត​ដឹក​ដី​ ដោយ​គាត់​សំ​ឱ្យ​អា​ជា្ញ​ធ​មាន​វិធានការ​ ។

លោក​ សឹម​ ភូ​ន​ ចៅសង្កាត់​ត្រពាំង​ក្រសាំង​ បាន​ប្រាប់​អ្នក​សារ​ព័​ត៏​មាន​ថា​ សព្វ​ថ្ងៃនេះ​មាន​ឡាន​ដឹក​ដី​ធ្វើ​សកម្មភាព​ចាក់​ដី​ជា​ច្រើន​គ្រឿង​ដោយ​បើក​ដឹក​ដី​ទៅ​ចាក់​និង​ត្រលប់​មក​វិញ​នៅ​តាម​បណ្ដោយ​ផ្លូវ​បង្គោល​ភ្លើង​ ភូមិ​ដូន​អុក​ សង្កាត់​ត្រពាំង​ក្រសាំង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​សង្កាត់​ត្រពាំង​ក្រសាំង​តាម​បណ្ដោយ​ផ្លូវ​បង្គោល​ភ្លើង​ ក្នុង​នោះ​រួម​មាន​ ភូមិ​ដូន​អុក​ ភូមិ​អក្សរ​ ភូមិ​វាល​ ភូមិ​ក្រាំង​ ភូមិ​ត្រពាំង​ដូង​និង​ភូមិ​ខ្វែវ​ សុទ្ធ​សឹង​ជា​ភូមិ​ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​បង្គោល​ភ្លើង​និង​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ឡាន​ដឹក​ដី​ចាក់​របស់​លោក​ ឧក​ញ្ញា​៉​ តាំង​ ហុង​ស្រេង​។​

 

លោក​ សឹម​ ភូ​ន​ បាន​ប្រាប់​ទៀត​ថា​លោក​ បាន​ទទួលបញ្ជា​ពីសា​លា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​ព្រឹក​ថ្ងៃ​៤​មីនា​២០១៥​ ឱ្យ​ឃាត់​រថយន្ដ​ដឹក​ដី​ដែល​បើកបរ​ឆ្លងកាត់​សាលាសង្កាត់​ត្រពាំង​ក្រសាំង​ ។​ ប៉ុន្តែ​ត្រូវ​បាន​អន្តរាគមន៍​ពី​សំណាក់​លោក​ឧក​ញ្ញា​៉​ តាំង​ ហុង​ស្រេង​ ដោយ​ប្រាប់​លោក​ថា​ ៉​លោក​ឧក​ញ្ញា​៉​និង​ទៅ​ជួប​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​សុំ​ការ​អនុញ្ញាត្តិ​ដោះ​លែង​ ។​ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ រណ្តៅ​ដី​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​៣-៤​កន្លែង​កំពុង​ដំណើរ​យា​៉​ងរ​លូន​ដោយ​អត់​ច្បាប់​ ហើយក៍​ជា​ហារ​និ​ភ័យ​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​ទាំង​បញ្ហា​សុខភាព​និង​ប្រឈម​គ្រោះថ្នាក់​ ។​

ដ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *