ឧត្តមសេនីយ៍ត្រីនេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ រងបណ្តឹងយកចាន់ចង្កឹះគប់អ្នកបម្រើបែកក្បាលហើយសង១ពាន់ដុល្លារ

បន្ទាយមានជ័យ៖ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃថ្នាក់ឧត្តមសនីយ៍ស្រវឹងជោគជាំយកចាន់ចង្កឹះគប់ស្ត្រីអ្នកបំរើបណ្តាលបែកក្បាល៤ធ្នេរត្រូវបានប្តឹងប៉ូលីសជួយអន្តរាគមន៍រកយុត្តិធម៌ជូនដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖មានស្ត្រីរងគ្រោះម្នាក់ឈ្មោះ ជិន ស្រីនាង អាយុ១៧ឆ្នាំ(មុខរបបបំរើក្នុងភោជណីយ៍ដ្ឋានស្រះត្រជាក់ចិត្តថ្មី)ដែលស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែតបានប្តឹងឈ្មោះ នេត សំអាត ភេទប្រុសដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រីមានតួនាទីជាអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា៖មុនពេលកើតហេតុគឺនៅអំឡុងម៉ោង៧យប់កាលថ្ងៃទី២៧ខែមករាឆ្នាំ២០១៨នាងបានដើរទៅបំរើភ្ញៀវដែលមានគ្នា៤នាក់និងស្ត្រីអ្នកបំរើ៤នាក់ដូចគ្នា ហើយពេលនោះនាងអង្គុយផឹកស្រាជាមួយ នៅអំឡូងម៉ោង១០យប់ងើបចេញហើយត្រឡប់មកវិញភ្លាមៗនោះដែរមិនដឹងថាឈ្មោះ នេត សំអាត ខឹងរឿងអីបានយកចានចង្កឹះថ្មគប់សំដៅមកនាងចំថ្ងាស់បណ្តាលបែកហូរឈាមស្រចមុខ ពេលនោះបាននាងទៅមន្ទីពេទ្យដេរចំនួន៤ធ្នេរ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា៖ក្រោយពេលឈ្មោះ នេត សំអាត យកចានចង្កឹះគប់នាងបណ្តាលបែកក្បាល៤ធ្នេរហើយនៅថ្ងៃទី២៩ខែមករាឆ្នាំ២០១៨បានចូលដាក់បណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីជួយរកយុត្តិធម៌ជូន។

ទាក់ទិនស្ត្រីរងគ្រោះប្តឹងលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានប្រាប់តាមទូរស័ព្ទថា៖លោកបាននាំមិត្តភក្តិទៅហូមអីនិងផឹកស៊ីបន្តិចបន្ទួច ហើយព្រមទាំងច្រៀងរាំលេងក្នុងភោជណីយ៍ត្រជាក់ចិត្តថ្មី ហើយឃើញស្ត្រីអ្នកអង្គុយកំដរមិត្តភក្តិចេះតែដើរចេញចូលមិនឈប់ហើយបានសួរម្ចាស់ហាងហេតុអីអ្នកបំរើចេញចូលធ្វើអោយភ្ញៀវមិនសប្បាយចិត្តមកផឹកលេង។

លោកបានប្រាប់ថា៖ក្រោយពេលដែលឃើញស្ត្រីអ្នកបំរើចេញចូលទាស់ភ្នែកនិងធុញបំរើភ្ញៀវមិនបាបដឹតដល់ទើបយកចានចង្កឹះតូចគប់ទៅចញ្ជាំងអាចចំសសបែកចានចង្កឹះកំទិចចានចំក្បាលស្ត្រីរងគ្រោះបែកថ្ងាស់ហើយបាននាំទៅពេទ្យភ្លាមៗ។

ព័ត៌មានបានដឹងពីមន្ត្រីជំនាញបានអោយដឹងថា៖ក្រោយពេលជនរងគ្រោះមកប្តឹងអោយសមត្តកិច្ចអន្តរាគមន៍និងជួយរកយុត្តិធម៌លោកផ្កាយមួយឈ្មោះ នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានសម្របសម្រួលជាមួយឱពុកម្តាយនិងស្ត្រីរងគ្រោះចំនួន១.០០០ដុល្លាជាសំណងកិត្តិយសដល់ស្ត្រីរងគ្រោះដើម្បីបញ្ចប់រឿង។

មតិមហាជនបនរិះគន់ថា៖ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ ហើយប្រើអំពើរហឹង្សាទៅលើអ្នកបំរើតុក្នុងភោជណីយ៍ដ្ឋានបង្ករបួសស្នាមបណ្តាលជនរងគ្រោះបែកក្បាលហើយសំណងត្រឹមតែ១.០០០ដុល្លាត្រូវបានបញ្ចប់រឿងដូចជារឿងអយុត្តិធម៌ពេកសម្រាប់ស្ត្រីរងគ្រោះគួរតែមន្ត្រីអនុវត្តច្បាប់ត្រូវមានវិធានចំពោះអ្នកដែលស្គាល់ច្បាប់ហើយល្មើសច្បាប់ទើបត្រឹមត្រូវកំអោយអ្នកមានរឺអាងអំណាចខ្លះចេះតែហ៊ានធ្វើតាមអំពើរចិត្ត។

មហាជនចាំមើលប្រព័ន្ធយុត្តិធម៌ហ៊ានចាត់ការតាមច្បាប់ចំពោះមន្ត្រីដែលដឹងខាងច្បាប់ហើយធ្វើអំពើរំលោភបំពាន់អ្នកដទៃខាងលើនេះបានដែរឬយ៉ាងណា? ៕

 

Loading...