ឧត្តមសេនីយ៍ទោ ខាត់ ជន់​ មេបញ្ជាការរង យោធភូមិភាគទី៥អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក​វរសេនីយ៍ទោ គង្គ គឹមសួរ

ខេត្តបាត់ដំបង៖ រសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ខាត់ ជន់​ មេបញ្ជាការរង យោធភូមិភាគទី៥​ តំណាងឯកឧត្តម​ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគទី៥​ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពនិងប្រគល់ថវិកា ចំនួន៤.០០០.០០០រៀលរបស់សមាគមមិត្តជួយមិត្តយោធភូមិភាគទី៥ ជូនដល់គ្រួសារសពលោក​វរសេនីយ៍ទោ គង្គ គឹមសួរ អតីតមេបញ្ជាការវរសេនាតូចកាំភ្លើងធំ យោធភូមិភាគទី៥ ដែល​បានទទួលមរណភាពកាលពីម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៨ ជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

អញ្ជើញចូលរួមពិធីដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធមាន នាយរងសេនាធិការ នាយ នាយរង ការិយាល័យ យោធភូមិភាគទី៥​ អង្គភាពកងពលតូច តំបន់ប្រតិបត្តិការសឹករងខេត្ត វរសេនាតូច កងអនុសេនាធំ ចំណុះយោធភូមិភាគផ្នែកសឹករង នគរបាលស្រុក កងរាជអាវុធហត្ថ ព្រមទាំងរដ្ឋបាលស្រុករតនមណ្ឌលបានចូលរួមជាច្រើនកុះករ។

ពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៕

 

Loading...