ឧត្តមសេនីយ៍យោធាម្នាក់ រងការចោទថា បើកដៃអោយ កូនចៅ ប្រមូល ទិញឈើប្រណិត

ខេត្តមណ្ឌលគីរី៖មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី ជាប់ពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងជំនួញឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាង ពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា លោកវរសេនីយ៍ ខាត់ សាក់ មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងស្រុកអូររាំង គឺជាអ្នកប្រមូលទិញឈើទៅលក់នៅស្រុកវៀតណាម ដោយគ្មានញញើតអ្វីទាំងអស់។
បញ្ហានេះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ឃិន ម៉េងស្រេង និងបក្ខពួកផងដែរដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ន ការពារជាតិទាំងមូល។
ប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក ខាត់ សាក់ គឺជាមេខ្លោងប្រមូលទិញឈើក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ហើយដឹកជញ្ជូនទៅលក់នៅស្រុកវៀតណាមដោយមានការឃុបឃិតពីសមត្ថកិច្ច ពាក់ព័ន្ធជាច្រើនស្ថាប័ន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក៏បានឲ្យដឹងដែរថា លោក ខាត់ សាក់ បានបោះលុយរាប់ម៉ឺនដុល្លារអាមេរិកឲ្យមនុស្សជំនិតរបស់ខ្លួនឈ្មោះ តា ជា នៅក្នុងឃុំមេម៉ង់ ជាអ្នកប្រមូលទិញឈើប្រណីតនិងឈើលេខ១គ្រប់ប្រភេទ។
ក្នុងមួយថ្ងៃៗតាជា ដែលជាមនុស្សជំនិតរបស់លោក ខាត់ សាក់ ប្រមូលទិញឈើសុក្រំ គគីរ នាងនួន និងធ្នង់ជាដើម បានប្រមាណពី១០ទៅ២០ម៉ែត្រគូប ហើយដឹកជញ្ជូនទៅលក់នៅស្រុកយួនយ៉ាងរលូន។
មន្ត្រីយោធានៅក្នុងខេត្តមណ្ឌលគិរីមួយចំនួន បានឲ្យដឹងថា ការដែលលោក ខាត់ សាក់ ធ្វើសកម្មភាពប្រមូលទិញឈើនិងចាត់តាំងមេការឲ្យឈរជើងចាំទិញឈើ នៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា គឺដោយសារអាងលោកឧត្ដមសេនីយ៍ ឃិន ម៉េងស្រេង នៅពីក្រោយខ្នងចាំការពារគ្រប់ពេលវេលា។
ប្រភពបានឲ្យដឹងទៀតថា លោក ខាត់ សាក់ គឺជាអ្នករត់ការបើកផ្លូវនៅពេលដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនផងដែរ ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងនិងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តមណ្ឌលគិរី ជាដើម។
ដោយសារតែមានការឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័ន បែបនេះហើយ ទើបលោក ខាត់ សាក់ អាចប្រើប្រាស់ឥទ្ធិពលលោក ឃិន ម៉េងស្រេង ក្នុងការប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅលក់នៅស្រុកវៀតណាមយ៉ាង ក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់ ពាក់ព័ន្ធនិងការចោទប្រកាន់ទាំងនេះ មិនអាចទំនាក់ទំនងសំការពន្យល់បានទេរេឿង ហើយអង្គភាពយើងខ្ញុំនិងរងចាំបំភ្លឺគ្រប់ពេលវេលា ៕

30-12-201566271

Loading...

Leave a Reply

Your email address will not be published. Required fields are marked *