ឧត្តមសេនីយ៍ឯក ស ថេត ត្រួតពិនិត្យដំណើរការសាងសង់អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញចុះត្រួតពិនិត្យមេីលដំណេីរការសាងសង់អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះលោកស្នងការបានណែនាំដល់ក្រុមការងារទាំងអស់ខិតខំយ៉ាងណាត្រូវធ្វេីអោយបានលឿន និងបញ្ចប់តាមគំរោងផែនការដែលបានគ្រោងទុក ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លេីសុវត្ថិភាព និងគុណភាពនៃសំណង់ដេីម្បីធានាអោយបាននូវការប្រេីប្រាស់បានយូរអង្វែង ។

លោកស្នងការ បានឧបត្ថម្ភដល់ក្រុមការងារសាងសង់ទាំងអស់ចំនួន ៧៦នាក់ នូវថវិកា និងភេសជ្ជ:មួយចំនួនផងដែរ ៕

Loading...