ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយសេនាធិការចំរុះស្តីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្តីទី ថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ តាមរយៈការផ្ដល់នូវឋានន្តរស័ក្កនិងមុខងារ គឺជាការលើកទឹកចិត្តនិងគោលនយោបាយផ្សេងៗដោយផ្ដោតទៅលើគោលដៅចំនួន២កិត្តិយសនិងជីវភាពដោយធានានិរន្តរភាពក្នុងការបំពេញភារកិច្ចនិងផ្ទេរភារកិច្ចទៅដល់មនុស្សជំនាន់ក្រោយក្នុងការចូលរួមថែរក្សាសុខសន្តិភាពនិងបុព្វហេតុការពារជាតិមាតុភូមិ។ ការថ្លែងបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រកាសមុខងារបំពាក់ឋានន្តរស័ក្កជូននាយទាហាន នៅបញ្ជាការយោធភូមិភាគទី៥កាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ឯកបានថ្លែងថា “នាយទាហានរបស់យើងមានការផ្ទេរបទពិសោធន៍ពីទាហានជំនាន់មុននិងបន្ទាប់ពីនេះទៅ នាយទាហានជំនាន់នេះផ្ទេរទៅនាហាន ពលទាហាន ជំនាន់ក្រោយៗទៀត។ សូមនាយទាហានវ័យចំណាស់ដែលមានបទពិសោធន៍ជួយណែនាំតម្រង់ទិសនាយទាហានបន្តវេន ការតែងតាំងត្រូវពិនិត្យលក្ខណៈសម្បត្តិ បទពិសោធន៍ការងារ អតីតភាពការងារ។ យើងរួមគ្នានិងលះបង់របស់បុគ្គលដើម្បីផលប្រយោជន៍រួម”។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរនិងថ្លែងអំណរគុណចំពោះមេបញ្ជាការ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលបានយកចិត្តទុកដាក់ក្នុងការខិតខំបំពេញភារកិច្ចដើម្បីសុខសន្តិភាពប្រជាពលរដ្ឋនិងការវាយតម្លៃតាមរយៈអតីតភាពការងាជំនាញ សមត្ថភាពការងារ ឆន្ទ: និងការទទួលខុសត្រូវដែលនេះគឺជាការលើកទឹកចិត្តដល់នាយទាហាន និង អរគុណនាយទាហាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការជើងគោក ភូមិភាគ ដែលបានខិតខំរកដំណោះស្រាយលើកទឹកចិត្តជូន នាយទាហាន និងពលទាហានទាំងអស់ដែលបានខិតខំបំពេញភារកិច្ច មានភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ដែលនាយទាហាន ពលទាហានប្រកាន់ខ្ជាប់ក្នុងនាមជាកងទ័ព វាជាគោលដៅធំរបស់កងកម្លាំងប្រដាប់អាវុធ ត្រូវថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕

Loading...