ឧបនាយករដ្ឋមន្ត្រី​កែ​ គឹ​ម​យ៉ា​ន​ធ្វើបុណ្យ​ផ្កា​បាន​បច្ច័យ​ជាង​១០០​លាន​រៀល​សម្រាប់​កសាង​វត្ត​ ធ្នង់​ជា​អតីត​តំបន់​ប្រទាញប្រទង់​ក្នុង​សង្គ្រាមស៊ីវិល​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​ថវិកា​ចំនួន​ជាង​១០០​លាន​រៀល​ដែល​បាន​មក​ពី​ធ្វើបុណ្យ​ផ្កា​សាម​គ្គឺ​ផ្តើម​ឡើង​ដោយ​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ និង​លោក​ជំទាវ​ បាន​នាំ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ និង​ នៅ​វត្ត​ធ្នង់​ ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ដើម្បី​កសាង​ព្រះ​វិហារ​ថ្មី​ដែល​ វត្ត​មួយ​នេះ​ ជា​វត្ត​នៅ​ ដាច់​ស្រ​យ៉ា​ល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​តែ​ប្រឈម​និង​ការ​ខ្វះខាត​ថវិកា​សម្រាប់​កសាង​ព្រះ​ វិហារ​និង​សាលាឆាន់​ជាដើម​នោះ​។

​វត្ត​ធ្នុង​ក្នុង​ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ កាលពី​អតីតកាល​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ដោយ​របប​ប៉ុ​ល​ពត​វត្ត​ មួយ​នេះ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កន្លែង​ឃុំឃាំង​និង​ធ្វើ​ទារុណកម្ម​មនុស្ស​ហើយ​បន្ទាប់​មក​ត្រូវ​បាន​ រង់​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ក្នុង​តំណាក់កាល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​។​តំបន់​នេះ​ក៏​ជា​អតីត​តំ​នប់​សង្គ្រាម​វាយ​ប្រយុទ្ធ​ប្រទាញប្រទង់​គ្នា​គ្រប់គ្រង​ដោយ​៣​ភាគី​អតីត​ទា​ហ៊ាន​ប៉ា​រ៉ា​ទា​ហ៊ាន​ខ្មែរក្រហម​និង​ទា​ហ៊ាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​វត្ត​ធ្នង់​ឆ្លងកាត់​ក្នុង​តំណាក់​ជិត​ ១០០​ឆ្នាំទៅ​ហើយ​ គេ​មិន​ដែល​ឃើញ​មាន​ព្រះ​វិហារ​សម្រាប់​ឱ្យ​ប្រជាជន​រស់​ នៅ​ក្នុង​តំបន់​នេះ​ ធ្វើបុណ្យ​គោរព​បូជា​នោះ​ទេ​។​ទើបតែ​ក្នុង​សម័យ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​សែន​ នាំ​មក​ នូវ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​គេ​មើលឃើញ​ថា​វត្ត​ធ្នុង​ដែល​ជា​ការ​ខិតខំ​កសាង​ឡើង​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ និង​លោក​ជំទាវ​ រួម​និង​សហការី​ ទើប​វត្ត​មួយ​នេះ​ បាន​កសាង​ចេញ​ជា​រូបរាង​នៃ​ព្រះ​វិហារ​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​សម្រាប់​ទុក​ឱ្យ​ប្រជា​ពល​ រដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​ នាំ​គ្នា​បាន​ធ្វើបុណ្យ​អនុវត្ត​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១​ពាន់​នាក់​ ក្នុង​វត្ត​ ធ្នុង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​ លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ បាន​មាន​ ប្រសាសន៍​ថា​៖​ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សម័យ​សង្គ្រាម​ជា​ច្រើន​តំណាក់កាល​ធ្វើ​ឱ្យ​ប្រទេស​មួយ​នេះ​រង​ការ​ខូចខាត​ខ្ទេចខ្ទាំ​ក្រោម​កំនរ​ផេះ​ផង់​។​ប្រទេស​កម្ពុជា​ក្រោម​ការ​អនុវត្ត​ដាក់​ចេញ​ នូវ​គោលនយោបាយ​បង្រួបបង្រួម​និង​ផ្សះផ្សារ​ជាតិ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​ ប្រទេស​ជាតិ​ ទទួល​បាន​សុខ​សន្តិភាព​នៅ​ចុងឆ្នាំ​១៩៩៨​។​ក្នុង​អំឡុង​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាន​មានឱកាស​កសាង​ប្រទេស​សា​ជា​ថ្មី​។​បច្ចុប្បន្ន​នេះ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​គេ​ឃើញ​មានការ​រីក​ដុះដាល​ព្រម​គ្នា​គ្រប់​ទីកន្លែង​ផង​ដែរ​។​

​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​យូ​អង្វែង​ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មានឱកាស​កសាង​ប្រទេស​ជាតិ​និង​ការ​អភិវឌ្ឍន៍​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​បងប្អូន​។​ ឧ​ប​នាយ​យក​រដ្ឋមន្ត្រី​លើក​ឡើង​ទៀត​ថា​៖​ការ​ស្វែងរក​សន្តិភាព​គឺ​មានការ​លំបាក​ណាស់​ដូច្នេះ​សូម​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ជឿ​ការ​ញុះញង់​អូស​ទាញ​របស់​គណបក្ស​ផ្សេង​ដែល​រុញច្រាន​បង្កហេតុ​អាច​នាំ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​សា​ជា​ថ្មី​នោះ​៕​វិច្ឆិកា​

dsee

Loading...

Leave a Reply

Your email address will not be published. Required fields are marked *