ឧបសគ្គ​ជា​ច្រើន​ដែល​ពិភពលោក​ត្រូវ​ប្រឈម​មុខ​នៅ​ឆ្នាំ​២០១៥

​តាម​របាយការណ៍​ Eurasia​ បញ្ជាក់​ ថា​ វិបត្ដិ​នយោបាយ​បាន​វិល​ត្រឡប់​មក​ វិញ​នៅ​ដើមឆ្នាំ​២០១៥​ដែល​ជា​ចំណុច​ ចាប់ផ្ដើម​វិវាទ​នយោបាយ​រវាង​ប្រទេស​ មហាអំណាច​នៅ​លើ​ពិភពលោក​ ហើយ​ វិវាទ​លើក​នេះ​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ ចាប់តាំងពី​សង្គ្រាមត្រជាក់​បាន​បញ្ចប់​។​

​វិវាទ​នៅ​តំបន់​អឺរ៉ុបៈ​ វិវាទ​កើនឡើង​ នៅ​តំបន់​អឺរ៉ុប​តាម​រយៈ​វិបត្ដិ​សេដ្ឋកិច្ច​។​ អ្នកនយោបាយ​មិន​មាន​សំឡេង​មួយ​រួម​ គ្នា​ចាប់ដៃ​គ្នា​ដោះស្រាយ​វិបត្ដិ​ ។​ លើស​ ពី​នេះ​ទៅ​ទៀត​ក្រុមប្រឆាំង​នយោបាយ​ បាន​កើនឡើង​ប្រឆាំង​នឹង​ការ​ដឹកនាំ​ របស់​ប្រទេស​មួយ​ចំនួន​ ។​

​តាម​លទ្ធផល​ស្រាវជ្រាវ​ រុ​ស្ស៊ី​ និង​ ក្រុម​អ៊ិស្លា​ម​បង្កើត​រដ្ឋ​ជា​មូលហេតុ​ ចម្បង​បង្ក​ការ​ព្រួយបារម្ភ​ដល់​ស្ថិរភាព​ នយោបាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ុប​ អាច​ ធ្វើ​ឱ្យ​សហគមន៍​អឺរ៉ុប​បែកខ្ញែក​ ។​

​វិបត្ដិ​នៅ​ប្រទេស​រុ​ស្ស៊ីៈ​ បើ​ទោះបី​ការ​ ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ និង​អឺរ៉ុប​ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ទាប​បំផុត​បាន​ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​រុ​ស្ស៊ី​ ប៉ុន្ដែ​មិន​អាច​បង្ខំ​ឱ្យ​ប្រធានាធិបតី​ពូ​ទី​ន​ បោះបង់​មហិច្ឆតា​គ្រប់គ្រង​អ៊ុយ​ក្រែ​ន​ នោះ​ឡើយ​ ។​ នៅ​ពេល​ដែល​រូបភាព​ សេដ្ឋកិច្ច​រុ​ស្ស៊ី​កាន់តែ​អាក្រក់​ទៅ​នោះ​ ឥទ្ធិពល​របស់​លោកពូ​ទី​ន​ក៏​អាស្រ័យ​ទៅ​ លើ​ ថា​តើ​លោក​មាន​កម្រិត​ភាព​ប្រឈម​ មុខជា​មួយ​លោក​ខាងលិច​ធំ​ប៉ុនណា​ ។​

​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​កៈ​ នៅ​ បេ​ល​ដែល​ហិរញ្ញវត្ថុ​ និង​យោធា​បាន​បូក​ បញ្ចូល​គ្នា​ អ្វី​គ្រប់យ៉ាង​ស្ថិត​នៅ​ជុំវិញ​ រឿងរ៉ាវ​ដាក់​ទណ្ឌកម្ម​ដើម្បី​សម្រេច​បាន​ គោលដៅ​នយោបាយ​ដោយ​មិន​ប្រើ​ ប្រាស់​កម្លាំង​ទ័ព​ដែល​អាច​ធ្វើ​ឱ្យ​កាត់​ ផ្ដាច់ទំនាក់ទំនង​ការ​បរទេស​ ។​ ការ​ដាក់​ ទណ្ឌកម្ម​បាន​ប្រែ​ក្លាយទៅជា​យុទ្ធសាស្ដ្រ​ សង្គ្រាម​ដ៏​សំខាន់​ដែល​ប្រទេស​មហា​ អំណាច​ទី​១​លើ​ពិភពលោក​បាន​អនុវត្ដ​ សម្រាប់​យកឈ្នះ​ទៅ​លើ​គូប្រជែង​ គូ​ សត្រូវ​របស់​ខ្លួន​ ។​

​ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​មាន​ម​ហិ​ច្ឆ​តា​ពង្រីក​ទឹកដីៈ​ បើ​ទោះបី​ក្រុម​អ៊ិ​ប​ស្លា​ម​ បង្កើត​រដ្ឋ​IS​ ជួប​បរាជ័យ​ជា​ច្រើន​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់ដោយ​សារ​តែ​ការ​ វាយប្រហារ​ពី​សម្ពន្ធមិត្ដ​អា​មេ​រិ​ក​ ប៉ុន្ដែ​ ក្រុម​នេះ​នៅ​តែ​មាន​មហិច្ឆតា​ពង្រីក​ទឹក​ ដី​គ្រប់គ្រង​និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ ។​ បើ​ទោះ​មានការ​វាយប្រហារ​ពី​កម្លាំង​ ទាហាន​អា​មេ​រិ​ក​ តែ​ក្រុម​នេះ​នៅ​តែ​រុល​ ទៅ​មុខ​ពង្រីក​ទឹកដី​បាន​ដដែល​ ។​ កត្ដា​ ទាំងនោះ​ដោយសារ​តែ​មាន​វិវាទ​ផ្ទៃក្នុង​ នៅ​ក្នុង​ប្រទេស​ដែល​ក្រុម​ IS​ កំពុង​តែ​ធ្វើ​ សកម្មភាព​ដូច​ជា​ប្រទេស​ស៊ី​រី​ជាដើម​ ។​

​ការ​ផ្ដល់​ទំនុកចិត្ដ​លើ​មេដឹកនាំ​ប្រទេស​នីមួយៗ​ធ្លាក់​ចុះៈ​ ពលរដ្ឋ​ប្រទេស​ ជា​ច្រើន​មាន​អារម្មណ៍​នឿយហត់​ចំពោះ​ ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​របស់​ខ្លួន​ ដែល​មិន​មានការ​កែទម្រង់​រីក​ចម្រើន​ ឆ្ពោះទៅ​មុខ​ដូច​ជា​ការ​សន្យា​របស់​មេ​ ដឹកនាំ​ក្នុង​ប្រទេស​របស់​ខ្លួន​ ។​ ប៉ុន្មាន​ឆ្នាំ​ កន្លង​មក​ និង​នៅ​ពេល​ខាង​មុខ​ ពលរដ្ឋ​ នៅ​តែ​មិន​មាន​ទំនុកចិត្ដ​ទៅ​លើ​មេ​ដឹក​ នាំ​របស់​ខ្លួន​ដដែល​ បើ​ទោះ​មេដឹកនាំ​ ក្នុង​ប្រទេស​ទាំងនោះ​ខិតខំ​ជំរុញ​ការ​កែ​ ទម្រង់​នយោបាយ​ក៏​ដោយ​ ៕

sdee

Loading...

Leave a Reply

Your email address will not be published. Required fields are marked *