ឧ​ប​នាយ​យក​រដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ព្រមាន​ដក​ ក្រុមហ៊ុន​ម៉ៅ​ការ​អគ្គិសនី​ត​បណ្តាញ​ចូល​ស្រុក​ភ្នំស្រុក​មានការ​យឺតយ៉ាវ​

​ខេត្តបន្ទាយមានជ័យ​៖​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ ញៀន​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ ជា​ប្រធាន​ក្រុមការងារ​ជួយ​ខេត្តបន្ទាយមានជ័យ​ បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ម៉ៅ​ ការ​អគ្គិសនី​ស្រុក​ភ្នំស្រុក​បើសិន​នៅ​តែ​បណ្តែតបណ្តោយ​ត​បណ្តាញ​ចូល​តាម​បណ្តា​ភូមិ​មាន​ ការ​ យឺតយ៉ាវ​តទៅ​ទៀត​នោះ​ ។​

​ការ​ថ្លែង​ប្រមា​ន​ដក​អាជ្ញាប័ណ្ណ​ចំពោះ​ក្រុមហ៊ុន​ សេវាករ​ ត​ បណ្តាញ​អគ្គិសនី​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​មក​ថា​មាន​ក្រុមហ៊ុន​១​ក្នុង​ចំណោម​ក្រុមហ៊ុន​សរុប​៥​ក្រុមហ៊ុន​ម៉ៅ​កា​រត​បណ្តាញ​ខ្សែ​អគ្គិសនី​ចួ​ល​ស្រុក​ភ្នំស្រុក​ដែល​ម៉ៅ​ការ​ពី​រដ្ឋ​ប្រើប្រាស់​ បុគ្គលិក​របស់​ខ្លួន​២​ទៅ​៣​នាក់​ត​បណ្តាញ​ចូល​ឃុំ​ណាំ​តៅ​ស្រុក​ភ្នំស្រុក​មានការ​យឺតយ៉ាវ​អូស​ បន្លាយ​ពេលវេលា​នៅ​សេសសល់​ភូមិ​ចំនួន​១៣​ភូមិ​ទៀត​មិន​ទាន់​ត​បណ្តាញ​ចូល​ទៅ​ដល់​នៅ​ ឡើយ​នោះ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ត្អូញត្អែ​ពី​ប្រជាពលរដ្ឋ​។​ការ​លើក​ឡើង​បែប​នេះ​ នៅ​ ក្នុង​ពិធី​ប្រកាស​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ភ្នំស្រុក​ធ្វើ​ឡើង​នៅ​ ពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ភ្នំស្រុក​ ដែល​មាន​សមាជិក​ចូលរួម​៥០០​នាក់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹ​ម​យ៉ា​ន​បាន​លើក​ឡើង​ទៀត​ថា​៖​មុន​ការ​បោះ​ឆ្នោត​ សកល​ឆ្នាំ​២០១៣​លោក​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក​ថា​ក្រោយ​ពី​បោះ​ឆ្នោត​រួច​និង​ជម្រុញ​ឱ្យ​មានការ​ត​បណ្តាញ​ចរន្តអគ្គិសនី​ឱ្យ​ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក​បាន​ប្រើប្រាស់​ភ្លើង​ រដ្ឋ​គ្រប់​ភូមិ​ទូ​ទាំង​ស្រុក​ភ្នំស្រុក​ដើម្បី​ជួយ​សម្រួល​ដល់​លំបាក​ប្រជាពលរដ្ឋ​ដែល​មានការ​ចំណាយ​ខ្ពស់​ទៅ​លើ​ការ​ប្រើប្រាស់​ភ្លើង​ឯកជន​មាន​តំ​ម្លៃ​ថ្លៃ​នោះ​។​

លុះ​នៅ​ឆ្នាំ​២០១៤​អ្វី​ដែល​ជា​ការ​ សន្យា​ត្រូវ​បាន​អនុវត្ត​ហើយ​មានការ​ត​បណ្តាញ​ចូល​មក​សម្រាប់​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ ភ្លើង​រដ្ឋ​ជំនួស​ភ្លើង​ឯកជន​។​ភ្លើង​ឯកជន​ក្នុង​១​គីឡូវ៉ាត់ម៉ោង​តម្លៃ​៣,៥០០​រៀល​ ភ្លើង​រដ្ឋ​ តម្លៃ​ ១,៦០០​រៀល​ ហើយ​ចុងឆ្នាំ​២០១៥​ និង​ធ្លាក់​ត្រឹម​១,១០០​រៀល​។​ ក្នុង​នោះ​គោល​ នយោបាយ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​និង​ទម្លាក់​តំលៃ​ភ្លើង​នៅ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ក្នុង​១​គីឡូវ៉ាត់​ ម៉ោង​មាន​តម្លៃ​ត្រឹមតែ​៨០០​រៀល​តែ​ប៉ុណ្ណោះ​ហើយ​និង​មានការ​កែសម្រួល​តំលៃ​ភ្លើង​នេះ​ផង​ទៀត​នោះ​ដែរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសា​ន៍​ទៀត​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ ទឹក​ ភ្លើង​ ផ្លូវ​ ត្រូវ​តែ​ជម្រុញ​ឱ្យទៅ​ដល់ទី​ជន​ បទ​ សម្រាប់​ការ​អភិវឌ្ឍន៍​ ទន្ទឹម​នេះ​គេ​មើលឃើញ​ថា​ស្រុក​ភ្នំស្រុក​កំពុង​តែ​រីក​ដុះដាល​ ភ្លើង​ ទឹក​ និង​ផ្លូវ​ ដែល​ ត​ភ្ជាប់​មក​ដល់​នោះ​ហើយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំស្រុក​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី​ ត្រូវ​តែ​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ ជា​ពិសេស​ជម្រុញ​ វិស័យ​ក​ សិ​កម្ម​នៅ​ទី​នេះ​ឱ្យ​មានការ​រីក​ចម្រើន​ពីព្រោះ​ស្រុក​ភ្នំស្រុក​មាន​អាង​ស្តុក​ទឹក​ចំនួន​៣​កន្លែង​ ដែល​ជា​សក្តានុពល​សម្រាប់​ជម្រុញ​វិស័យ​កសិកម្ម​ ដើម្បី​ក្លាយ​ប្រែ​ជីវភាព​ ប្រជាជន​នៅ​ ស្រុក​ភ្នំស្រុក​ មាន​ភាពល្អ​ប្រសើរ​ ឡើង​ ។​

​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំ​ ស្រុក​សម្រាប់​ ត្រៀម​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ មាន​ចំនួន​សរុប​៦៨​នាក់​ ក្នុង​នោះ​ត្រូវ​បាន​តែងតាំង​ លោក​ អោម​ ច​ន្ថា​ សមាជិក​ អចិន្ត្រៃយ៍​ គណបក្ស​ខេត្ត​ជា​ប្រធាន​ក្រុមការងារ​ លោក​ ឡាយ​ គឹ​ម​លី​ ជា​អនុប្រធាន​ និង​ លោក​ សួន​ សុធី​ ជា​អនុប្រធាន​ក្រុមការងារ​៕​វិច្ឆិកា​

IMG_2084
IMG_2085
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *