ឪពុកគ្មាន​ជំនាញ​​ពេទ្យ ​កូនឈឺឲ្យ​​លេបថ្នាំ​លើស​កម្រិត ព្រមទាំង​ឲ្យ​លេប​ប្រេង​ក្រឡា​ចូលទៅក្នុង​ពោះ​បន្ថែមទៀត បណ្ដាល​ឲ្យ​រឹង​ថ្គាម​ស្លាប់ភ្លាមៗ នៅ​ប៉ៃលិន

ប៉ៃលិន៖ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៧ និង៣០នាទី យប់​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ក្រោម ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

កុមារី​អាយុ ៤ឆ្នាំ​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់​នាង​ឈឺ ហើយ​ម៉ែឪ​មានការ​ធ្វេសប្រហែស ឲ្យ​កូន​លេបថ្នាំ​លើស​កម្រិត និង​ឲ្យ​លេប​ប្រេង​ក្រឡា​ទៀត​នោះ បណ្ដាល​ឲ្យ​រឹង​ថ្គាម​ស្លាប់ភ្លាមៗ ។

កុមារី​រងគ្រោះ​មានឈ្មោះ ដា​រ៉ា រស្មី មាន​ឪពុក​ឈ្មោះ ឃួន ដា​រ៉ា អាយុ២៩ឆ្នាំ (ជា​ឪពុកចុង) មុខរបរ​បុគ្គលិក​កាស៊ីណូ និង​ម្ដាយ​ឈ្មោះ ឈុន ស្រី​ចាន់ អាយុ២១ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។

មុន​កើតហេតុ គឺ​មកពី​ឪពុក​ឲ្យ​កូន​លេបថ្នាំ​ហួស​កម្រិត ថ្នាំ​ផ្សំ​មាន​ពីរ​គ្រាប់ បី​កំ​ណាត និង​ថ្នាំ​អំ​ពីស ១គ្រាប់ ព្រមទាំង​ឲ្យ​លេប​ប្រេង​ក្រឡា​ចូលទៅក្នុង​ពោះ​បន្ថែមទៀត ទើប​ធ្វើ​ឲ្យ​កូន​ត្រជាក់ ដៃជើង និង​រឹង​ថ្គាម បន្ទាប់មក​បាន​ដាច់ខ្យល់​ស្លាប់ ។ បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Loading...