ឪពុកចិត្តខ្មៅ ចាប់រំលោភកូនស្រីបង្កើត ត្រូវប្រពន្ធប្តឹងប៉ូលីស

ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាល ស្រុកសំបូរ បានចាប់ឃាត់ខ្លួន បុរសជាឪពុក ដែលបានចាប់រំលោភ កូនស្រីបង្កើត អាយុ ៧ឆ្នាំ បានសំរេច កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅផ្ទះជនសង្ស័យ ក្នុងភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ម្ដាយជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាល ស្រុកសំបូរ ពីករណីដែលជនសង្ស័យ បានរំលោភកូនស្រី របស់គាត់។ ជនសង្ស័យឈ្មោះ ស្រឹម តុលា អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ រីឯកុមារីរងគ្រោះឈ្មោះ សសន អាយុ ៧ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ជាកូនស្រីបង្កើត របស់ជនសង្ស័យ។
ក្រោយពីមានពាក្យបណ្តឹង របស់ម្តាយកុមារីរងគ្រោះ សមត្ថកិច្ចបានស្វែងរក ចាប់ខ្លួនជនសង្ស័យ ដែលកំពុងធ្វើការ នៅក្រុមហ៊ុនកូរ៉េ ក្នុងភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លុះដល់ម៉ោង ២រសៀល ទើបចាប់ខ្លួនបាន ហើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តជាក់ស្ដែង ដូចសំដីជនរងគ្រោះ ក្នុងពាក្យបណ្ដឺង ទើបសមត្ថកិច្ច ចាត់ចែងកសាងឯកសារ ដើម្បីចាត់ការតាមច្បាប់៕

W@t-0912

W@t-09121

Loading...

Leave a Reply

Your email address will not be published. Required fields are marked *