ឪពុកចិត្តព្រៃផ្សៃ​ម្នាក់​ ចាប់កូនស្រី​អាយុ៥ឆ្នាំ ទម្លាក់ពី​លើស្ពាន​លង់ទឹក​ស្លាប់​

អាម៉េរិក៖ ឪពុកចិត្តព្រៃផ្សៃម្នាក់ ចាប់កូនស្រីអាយុ៥ឆ្នាំ ទម្លាក់ពីលើស្ពានលង់ទឹកស្លាប់ ត្រូវបានគេសន្និដ្ឋាន ជាបឋមថាអាច នឹងកើតរោគចិត្ត ។ ហេតុការណ៍ ខាងលើ បានកើតឡើងក្នុង ទីក្រុង Tampa រដ្ឋ Florida សហរដ្ឋអាម៉េរិក ដោយ លោក John Jonchuk JR អាយុ២៥ឆ្នាំ បានបើករថយន្ត១គ្រឿង យ៉ាងលឿនស្លេវ ក្នុងល្បឿន ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងកាត់មុខ កុងត្រួលប៉ូលិសនៅពាក់កណ្តាល យប់ថ្ងៃព្រហស្បតិ៍នេះ ឆ្ពោះទៅកាន់ស្ពាន Sunshine Skyway ខាងជើងតំបន់ឆ្នេរ Tampa មុនពេលដែលប៉ូលិស បានបើករថយន្ត ដេញតាម។

ប៉ូលិសនិយាយថា លោក John Jonchuk JR ឈប់រថយន្ត នៅនឹងកន្លែងខ្ពស់បំផុត របស់ស្ពាន(១៨ម៉ែត្រពីផ្ទៃទឹក) ក្រោយមកបានបើកទ្វារ រថយន្តនាំកូនស្រីចេញ មកក្រៅ មុនពេលចាប់កូនស្រីនោះ បោះទម្លាក់ពីលើស្ពាន ហើយបានបើករថយន្ត ចេញទៅយ៉ាងលឿន។

ឃើញដូច្នោះក្រោយ កើតហេតុភ្លាមៗ ប៉ូលិសបានធ្វើការរុករកឃើញ សពក្មេងស្រីនៅក្នុងចំងាយ ពីកន្លែងទម្លាក់ជិត១គីឡូម៉ែត្រ។ លោក John Jonchuk JR ត្រូវប៉ូលិសចាប់ខ្លួន ពីបទព្រហ្មទណ្ឌហើយប៉ូលិស បានកំពុងត្រួតពិនិត្យរក សារធាតុថ្នាំញៀន និង សារធាតុស្រវឹងមុនពេល នាំខ្លួនឡើងតុលាការ។សូមជម្រាបថា នៅពេលប៉ូលិសចូល ទៅឃាត់ខ្លួន លោក John បានវាយដំទៅលើប៉ូលិស ថែមទៀតផង៕

ប្រភព៖ lookingtoday

Loading...

Leave a Reply

Your email address will not be published. Required fields are marked *