ឪពុកចុងប៉ងរំលោភកូនត្រូវប្រពន្ធកាត់លិង្គជិតដាច់

ខេត្តកោះកុងះ បុរសជាឪពុកចុងសង្ស័យប៉ុនប៉ងរំលោភកូនស្រីដើមម្នាក់ បានត្រូវកម្លាំងសមត្ថកិច្ចអធិការដា្ឋននគរបាលក្រុងខេមរភូមិន្ទខេត្តកោះកុង ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤សីហាឆ្នាំ២០១៥នេះ ។ បនា្ទប់ពីប្រព្រឹត្តឡើងនាវេលាយប់ថ្ងៃទី១៤សីហាឆ្នាំ២០១៥ ស្ថិតនៅនិងផ្ទះក្នុងភូមិ១សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

ប៉ូលិសមូលដា្ឋនឱ្យដឺងថា បុរសជាឪពុកចុងសង្ស័យប៉ងរំលោភកូនដើមដែលត្រូវឃាត់ខ្លួននោះ ឈ្មោះយី សុផា អាយុ៣០មានមុខរបរជាកម្មករសំណង់ រស់នៅក្នុងភូមិសង្កាត់កន្លែងកើតហេតុខាងលើ ។ ហើយការឃាត់ខ្លួនបុរសជាឪពុកចុងនេះ គឺអនុវត្តតាមពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធខ្លួនឈ្មោះប៉ុង រីអាយុ៤០ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ អាយុ១២ឆ្នាំ ។

ទាក់ទិនទៅនិងរឿងអាស្រូវឪពុកចុងប៉ងរំលោភកូនដើមនេះ ស្តាប់តាមការរៀបរាប់របស់ស្រី្តជាម្តាយក្មេងស្រីរងគ្រោះ ឈ្មោះប៉ុង រីអាយុ៤០ឆ្នាំឲ្យដឹងថា នៅវេលាយប់មុនពេលកើតហេតុ គឺរូបគាត់និងប្តីរួមទាំងកូនស្រីរងគ្រោះនិងកូនប្រុសម្នាក់ទៀតដេកនៅជិតៗគ្នា ។ ហើយនៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១៣សីហា២០១៥ ខណៈពេលដែលរូបគាត់ជាប្រពន្ធភ្ញាក់ដឹងខ្លួន ក៏ស្រាប់តែឃើញប្តីគាត់ដេកពោបនៅពីលើកូនស្រី គាត់ក៏យកដៃច្រានចេញហើយដេកលក់ទៅវិញ។

ស្រី្តជាម្តាយក្មេស្រីរងគ្រោះបញ្ជាក់ឱ្យដឹងដែរថា បន្ទាប់មកនាវេលាម៉ោង៤ជិតភ្លឺថ្ងៃទី១៤សីហា ក្នុងខណៈពេលដែលគាត់ងើបទៅបន្ទប់ទឹក ក៏លឺសម្លេងកូនស្រីស្រែក ក៏ស្ទុះរត់ចេញមកមើល ។ ស្រាប់តែឃើញបុរសជាប្តីគាត់នោះ ដោះសំលៀកបំពាក់អស់ចេញពីខ្លួន ប្រុងនិងរំលោភតែមិនទាន់បានសំរេច គាត់ទ្រាំមិនបានក៏ទាញយកកាំបិតដែលព្យួរនៅនិងជញ្ជាំងផ្ទះ កាប់ចំគល់លឹង្គ១កាំបិតបណ្តាលឲ្យរងរបួស ដេរអស់ចំនួន១០ថ្នេរ ។

ប្រភពប៉ូលិសឲ្យដឹងថា បនា្ទប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវ ហើយសម្រេចឃាត់ខ្លួនបុរសដែលជាឪពុកចុងជាប់ចោទរូបនោះ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តចំណាត់ការបន្ត តាមនិតិវិធីច្បាប់ ៕

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *