ឪពុកចុងរំលោភកូនឯងត្រូវនគរបាលឃាត់ខ្លួន

ខេត្តរតនគិរី: ឪពុកចុងថោកទាប រំលោភកូនស្រីអាយុ១១ឆ្នាំ នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីនគរបាលស្រុកកូនមុំបានអោយដឹងថា ក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ ត្រូវជាកូនចុង ឈ្មោះ រុំ វិត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរីចាប់រំលោភ ។

បច្ចុប្បន្ននគរបាលបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកកូនមុំ កំពុងធ្វើសំណុំបែបបទនឹងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន

Loading...