ឪពុកចុងល្មោភកាមចាប់កូនស្រីចុងអាយុ១៥ឆ្នាំរំលោភ នគរបាលក្របួច

ខេត្ត​កំពង់ស្ពឺ​៖ ឪពុកចុងល្មោភកាមម្នាក់ត្រូវបាននគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនបន្ទាប់ពីចាប់កូនចុងរំលោភរហូតបានសម្រេចជាច្រើនដងដឹងដល់ម្តាយដាក់ពាក្យបណ្តឹងអោយនគរបាលឃាត់តែម្តង។

ហេតុការណ៍ឃាត់ឪពុកចុងល្មោភកាមបាន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស្តុក ឃុំ​ស្តុ​ង ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជាឪពុកចុងល្មោភកាមដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ឡាយ នួន អាយុ​៥៣​ឆ្នាំមុខរបរជាសន្តិសុខ រស់នៅ​ភូមិ​កណ្តាល​សង្កាត់​រលួស​ខ​ណ្ឌ​ដង្កោរាជធានី​ភ្នំពេញ។

នគរបាលស្រុកបានបន្តថាស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងឪពុកចុងថា បាន​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច​៤​ដង ទៅលើ​កុមារី​រងគ្រោះ​មានឈ្មោះ គ​.​ល​.​គ​.​ព អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​ប្រភព​បាន​បន្តថា ជនសង្ស័យ​ជា​ឪពុកចុង​បានធ្វើ​សកម្ម​រំលោភ​តាំងពី​ដើមឆ្នាំ​២០១៧ ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេបសន្ថវៈ​លើក​ចុងក្រោយ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​សម្រេចចំនួន២ដងទៀត ទើប​បែកការណ៍​ដល់​ម្តាយ​ឈ្មោះនុត គឹម ចាន់ អាយុ​៣៤​ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានមក​ប្តឹង​ជនសង្ស័យ​ជា​ប្តី​ចុង ដែល​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់គាត់​។​

តាមសម្តីរបស់ឪពុកចុងរូបនោះមិនបានសារភាពនោះទេ បាននិយាយថាមិនមែនជាការចាប់រំលោភនោះទេជាការព្រមព្រៀងគ្នានោះទេ។បើទោះបីជាជនសង្ស័យមិនបានសារភាពក៏ដោយក៏នគរបាលកសាងសំណំុរឿងបន្ត។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង តាម​នីតិវិធី​៕ មណ្ឌលច្បារមន

Loading...