ឪពុកចុង​ដ៏​ថោកទាប យប់​ស្ងាត់​លួច​ច្របាច់​សុដន់ និង​រំលោភ​កូនស្រី​អាយុ ១៦​ឆ្នាំ​

ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​បាន​​ចាប់​​ឃាត់​ខ្លួនបុរស​​ជា​​ឪ​ពុក​ចុងបន្ទាប់​ពី​​ចាប់​រំលោ​ភកូន​ស្រី​ចុង​​របស់​ខ្លួនកាល​ពី​​ថ្ងៃ​ទី​​១៥ខែ​ម​ករា ឆ្នាំ​​២០​១៥ ស្ថិត​នៅ​​បន្ទប់​​ជួល លេខ​៤​៨E2 ផ្លូវ​​លេខ​​១១៨ ភូមិ​​២ ស​ង្កាត់​​ផ្សារ​​ចាស់ ខណ្ឌ​ដូន​ពេញ ហើយ​​ត្រូវ​បាន​ឃុំខ្លួន នៅ​អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់ ។

​ជនសង្ស័យ​ឈ្មោះ បូ​រិ​ន សារូ អាយុ ២៦​ឆ្នាំ មុខរបរ​ជា​អ្នកបើក រថយន្ដ​តាក់ស៊ី ស្នាក់នៅ​ផ្ទះជួល​ខាងលើ បាន​ចាប់រំលោភ​កូនស្រី​ចុង ឈ្មោះ សស អាយុ ១៦​ឆ្នាំ រហូត​បានសម្រេច ដោយ​បាញ់​ទឹកកាម ចេញមកក្រៅ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃទី​១៤ ខែមករា ខណៈដែល​ជនរងគ្រោះ កំពុង​ដេក​នៅក្នុង​បន្ទប់ បុរស​ជា​ឪពុកចុង បាន​យកដៃ​ទៅ​ច្របាច់​ដោះ​ខាងស្ដាំ ពេលនោះ​ក្មេងស្រី​រងគ្រោះ បាន​ស្រែក​ឱ្យ​យកដៃ​ចេញ តែ​ឪពុកចុង​គំរាម​រហូត​។​

ក្រោយមក​ជនរងគ្រោះ យក​ភួយ​ដណ្ដប់​ដេកលក់ ដល់​ម៉ោង ១ ពាក់​កណ្ដាលយប់ ក៏ត្រូវ​ឪពុកចុង ចាប់រំលោភ បានសម្រេច​តែម្ដង​។ ពេល​រំលោភ​រួចហើយ ជនសង្ស័យ បាន​គំរាម​កូនចុង​របស់ខ្លួន មិនឱ្យ​និយាយ​រឿង ថោកទាប​មួយ​នេះ ប្រាប់​ទៅ​ម្ដាយ​នោះឡើយ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​សម្លាប់ចោល​។ ដោយសារតែ​មិនអាច ទ្រាំ​នឹង​ការឈឺចាប់ ក្មេងស្រី​រងគ្រោះ បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ម្ដាយបង្កើត ដែល​កំពុងធ្វើការ នៅ​ហាង​បារាំង ម្ដុំ​វត្ដ​ភ្នំ ហើយក៏​ណាត់​ប្តី​កំហូច ឲ្យ​មកជួប ដើម្បី​ឃាត់ខ្លួន​តែម្តង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *