ឪពុកតិរិច្ឆានរំលោភកូនស្រីច្បងមិនអស់ចិត្តរំលោភកូនស្រីប្អូនមួយទៀតត្រូវជាប់ខ្នោះ

ខេត្តស្ទឹងត្រែងៈ ក្មេងស្រីវ័យ១២ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងទៅកម្លាំងនគរបាលខេត្តស្ទឹងត្រែងអោយចាត់ការតាមនិតិវិធីក្រោយឪពុកបង្កើតរបស់ខ្លួនចាប់រំលោភបានសម្រេចនៅក្នុងព្រៃស្ងាត់ ។

ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសសង្ស័យជាឪពុកម្នាក់រំលោភកូនស្រីខ្លួនឯង ហើយបានបញ្ជនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួរ ហើយកាលពីថ្ងៃទី២៥កុម្ភៈម្សិលម៉ិញនេះ ។

មន្ត្រីនគរបាលអោយដឹងថាយោងតាមពាក្យបណ្តឹងរបស់កុមាររងគ្រោះបានរៀបរាប់ឲ្យដឹងថាដំបូងឪពុកនាងបានបបួលនាងទៅរកត្រីនៅចំនុចវាលព្រីង ហើយនាងបានបដិសេធដោសារតែនាងឈឺកែងជើង ។ ក្រោយមកឪពុកនាងបានយកកាំបិតចាក់ចុងស្រួចមកគម្រាមនាងថាបើឯងមិនទៅអញនឹងសម្លាប់ឯងចោល ។ ថា ហើយឪពុកនាងក៏បានយកក្រណាត់មកចងមុខនាងខ្ញុំរួចក៏បីនាងខ្ញុំទៅព្រៃស្ងាត់ទាំងដែលនាងមិនដឹងថានៅទីណានោះទេ ។ កុមារីរងគ្រោះបន្តថាពេលដល់ព្រៃស្ងាត់ឪពុកនាងបានទម្លាក់នាងចុះ ហើយបានសម្លុតនាងអោយដោះខោអាវចេញ ហើយរំលោភនាងបានសម្រចតែម្តងទៅ ។

មន្ត្រីនគរបាលខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនសង្ស័យជាឪពុកតិរិច្ឆាននោះរួច ហើយនៅក្រោយសមត្ថកិច្ចសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្រីបង្កើតរបស់ខ្លួន ។ ជនសង្ស័យឈ្មោះ ឆាយភ័ណ្ឌអាយុ ជាង៤០ឆ្នាំមុខរបរកសិកររស់នៅភូមិគីឡូម៉ែត្រ៨សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ។

កុមារីរងគ្រោះដែលត្រូវឪពុកខ្លួនឯងរំលោភនោះឈ្មោះភ.ស. ល អាយុ១២ឆ្នាំរស់នៅភូមិខាំផាន់ឃុំកើតហេតុខាងលើ ។

ប្រភពពីសមត្ថកិច្ចអោយដឹងថាឪពុកតិរិច្ឆានដែលរំលោភកូនស្រីបង្កើតខ្លួនឯង ហើយត្រូវបានឃាត់ខ្លួនខាងលើនេះពីកន្លងមកក៏ធ្លាប់បានរំលោភរំលោភកូនស្រីច្បងជាបង្កើតដូចគ្នាម្តងរួច ហើយផងដែរកាលពីកូនស្រីច្បងរូបនោះនៅវ័យប្រហែល១២ឆ្នាំដូចប្អូនស្រីបង្កើតរបស់ខ្លួន ។

ជនសង្ស័យបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងចងក្រងសំណុំឯកសារបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ ឡុងកាន់សំនៀង

 

Loading...