ឪពុកបង្កើតចាប់រំលោភកូនស្រីរបស់ខ្លួនវ័យ១៣ឆ្នាំ លទ្ធផលចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តតាកែវ៖បុរសម្នាក់ជាកសិករធ្វើស្រែចម្ការ វ័យ៣៧ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកបាទីចាប់ខ្លួនក្រោយពីមានពាក្យបណ្តឹងចោទថា បានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនវ័យ១៣ឆ្នាំ ។
បើតាមសមត្ថកិច្ច ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលស្រុកក៍បានចេញអន្តរាគមន៍ រហូតដល់ចាប់ខ្លួនជនសង្ស័យឈ្មោះ ភិន សាល អាយុ៣៧ឆ្នាំ រស់នៅភូមិក្រាំងត្បាល់ ឃុំក្រាំងលាវស្រុកបាទីតាកែវ ខេត្តតាកែវ តែម្តងកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១០កញ្ញា ២០១៥ ។
លោក ភិន សាល អាយុ៣៧ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិឃុំកើតហេតុ ត្រូវបានគេអះអាងថា ជនសង្ស័យពាក់ព័ន្ធនិងករណី ចាប់រំលោភទៅលើកូនស្រីបង្កើតរបស់ខ្លួន
(បានសំរេច) អាយុ១៣ឆ្នាំរស់នៅជាមួយគ្នា ។
បច្ចុប្បន្នជនសង្យ័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាទី រងចាំបញ្ជូនមកខេត្តតាកែវដើម្បីចាត់ការតាមច្បាប់ ៕

10-09-201556961

Loading...

Leave a Reply

Your email address will not be published. Required fields are marked *