ឪពុកម្តាយនាំគ្នាទៅរាវលៀស ទុកកូនប្រុសស្រី០២នាក់ចុះលេងទឹកលង់ស្លាប់អាណោចអាធ័ម

(បាត់ដំបង) ៖ ដោយសារតែជីវភាពគ្រួសារ បានបង្ខំចិត្តទុកកូនតូចៗនៅក្នុងផ្ទះ ប៉ុន្តែជាអកុសល ក្មេងប្រុសស្រី២នាក់បងប្អូន បានលង់ទឹកស្លាប់យ៉ាងអាណោច អាធ័មខណៈឪពុកម្តាយរវលភ្លេចខ្លួនចុះរាវលៀស ដូចមួយដង យកមកលក់ដោះស្រាយជីវភាព ។

ហេតុការណ៍ដ៏សង្វេគខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៤៥នាទី ថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចពហុបំណងសេកសក ស្ថិតក្នុងក្រុមទី១ ភូមិទឹកសាប​ ឃុំផ្លូវមាស​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយរន្ធត់នេះ មាន កុមារ៉ា រងគ្រោះឈ្មោះ គឹម សុផាន់ណា ​អាយុ​ ១០ឆ្នាំ(ស្លាប់)​និងកុមារី​ ឈ្មោះ គឹម​ ពេជ្រ​ភត្រា អាយុ​ ០៦ឆ្នាំ (ស្លាប់)​។

មានឪពុកឈ្មោះ គឹម​ សុខា​ អាយុ​៣៦ឆ្នាំ និងម្តាយឈ្មោះ ហួត ស្រី អាយុ៣៥ឆ្នាំ ទាំងអស់គ្នាស្នាក់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហារ​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង។ បច្ចុប្បន្នសពក្មេងរងគ្រោះទាំងពីរត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...