ឪពុកវ័យក្មេងខាំ មុខកូនស្រី ទើបកើត ខឹងយំមិនឈប់

អាមេរិក : បុរសអាយុ ១៨ឆ្នាំម្នាក់ឈ្មោះ Felipe Deaquino រស់នៅក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីគេបានខាំ មុខទារិកាម្នាក់អាយុ ទើបបាន ៦សប្តាហ៍ ដែលត្រូវជាកូនរបស់ខ្លួន ព្រោះតែឪពុកវ័យក្មេង រូបនេះខឹងកូនស្រី មិនព្រមឈប់យំសោះ ។

ប៉ូលីសបានមកកាន់ផ្ទះ កើតហេតុ បន្ទាប់ពីនារីជាម្តាយ ទារិកាទូរស័ព្ទរាយការណ៍ ថាប្តីនាងកំពុងធ្វើ បាបកូនស្រី ដែលមិនទាន់ដឹងក្តី ហើយថែមទាំងវាយ នាងទៀត នៅពេលខ្លួនព្យាយាម ឃាត់រូបគេកុំអោយ ធ្វើបាបកូន ។

នារីរងគ្រោះទាំងពីរនាក់ម្តាយ កូនបានបង្ហាញ ស្នាមរបួសឲ្យ ប៉ូលីសបាន ឃើញហើយពួកគេ ក៏ត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ។ Deaquinoបានទៅកាន់មន្ទីរពេទ្យ ក្រោយពីកូននិងប្រពន្ធ ត្រូវបានប៉ូលីសនាំ ទៅសង្គ្រោះហើយគេ ក៏ត្រូវចាប់ខ្លួនពេលនោះ តែម្តងដោយ ចោទប្រកាន់ ពីបទប្រព្រឹត្ត អំពើហិង្សាក្នុងគ្រួសារ និងរំលោភសិទ្ធិក្មេង ។

Deaquino សារភាពថា គេខាំមុខទារិកា ជាកូនស្រីព្រោះ តែចង់ឲ្យកូន ឈប់យំព្រោះតែក្មេង មិនព្រមបាត់យំ ទាល់តែសោះ ។ ប៉ូលីសបានបញ្ជូន Deaquino ទៅតុលាការ កាត់ទោសហើយ គេអាចធានាខ្លួន នៅក្រៅឃុំបាន ដោយបង់ប្រាក់ចំនួន ៣,៥ម៉ឺនដុល្លារ ៕

father fight son

​កប៉ាល់​៣​គ្រឿង​កំពុង​រៀបចំ​ដឺ​ក​ខ្សាច់​ចេញពី​ក្រុងព្រះសីហនុ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *