ឯកឧត្ដម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ អញ្ជេីញថ្វាយបង្គំ ព្រះអង្គ ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រី ដូចដែលលោកអ្នកបានជ្រាបហើយថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ លោកបានកោរសក់បួសមុខភ្លើង ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

យ៉ាងណាមិញបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានធ្វើការលើកឡើងឲ្យដឹងថា ៖ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញថ្វាយបង្គំ ព្រះអង្គ ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជេីញបានចូលសាងផ្នួសរយៈពេលខ្លី៕

Loading...