ឯកឧត្តមទូតជប៉ុននិយាយពីការផ្តល់ជំនួយ របស់ជប៉ុនក្នុងសកម្មភាព បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ

ភ្នំពេញ៖ ដោយបន្ថែមពីលើការបរិយាយ អំពីជំនួយរបស់រដ្ឋាភិបាលជប៉ុន ក្នុងដំណើរការស្តារឡើងវិញ និងអភិរក្សប្រាង្គប្រាសាទអង្គរនោះ កាល ពីពេលថ្មីៗនេះ ឯកឧត្តម គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំលេចអំពីជំនួយរបស់រដ្ឋាភិបាលជប៉ុននៅ ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដោយបានបញ្ជាក់ថា ជាសកម្មភាពដែលពុំសូវត្រូវបានគេដឹង និង ជ្រាបនោះទេ។

នៅក្នុងលិខិតចុះថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម គូម៉ាម៉ារូ យូជិ មានប្រសាសន៍ថា បើនិយាយពីបញ្ហាប្រឈមពាក់ព័ន្ធនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះវិញ សកម្មភាពនៃការបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះផ្ទាល់ គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់ ក៏ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ បើទោះបីជាមានដីដែល មាន ស្ថានភាពល្អប្រសើរឡើង និងត្រូវបានបោសសម្អាតរួចក្នុងកម្រិត ណាក៏ដោយ ប៉ុន្តែប្រសិនបើប្រជាជនដែលរស់នៅក្នុងតំបន់នោះមិន បាន ធ្វើសកម្មភាពប្រើប្រាស់ដីធ្លីទាំងនោះទេ នោះជីវភាពរស់នៅរបស់ ពួកគាត់ក៏មិនអាចវិវត្តន៍ទៅរកភាពរីកចម្រើនល្អប្រសើរបានដែរ ។ ដូច្នេះខ្ញុំបានគិតថាសកម្មភាពផ្តល់ជំនួយដោយភ្ជាប់ជាមួយ និងទស្សន វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់ និយាយជារួមគឺការអភិវឌ្ឍសង្គម ក្នុងរយៈពេលវែងគឺជាភាពចាំបាច់ ដែលគួរតែពិចារណាផងដែរ ។

ប្រទេសជប៉ុនបានផ្តល់ជំនួយមកកាន់ប្រទេសកម្ពុជា សម្រាប់ វិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចាប់តាំងពីឆ្នាំ១៩៩៨ ហើយជំនួយនេះមានច្រើនយ៉ាង រួមទាំងជំនួយសម្រាប់គម្រោងទ្រង់ ទ្រាយតូច ការប្រគល់ជូននូវម៉ាស៊ីនគ្រឿងចក្រប្រើប្រាស់ក្នុងសកម្ម ភាពបោសសម្អាតគ្រាប់មីន ក៏ដូចជាការបញ្ជូនអ្នកជំនាញ និងទីប្រឹក្សា ជនជាតិជប៉ុន ដើម្បីមកបណ្តុះបណ្តាលអ្នកជំនាញជនជាតិកម្ពុជា នៅ ក្នុងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ជាដើម ។ ជំនួយទាំងនេះ មានទឹកប្រាក់សរុប កើនឡើងដល់ប្រមាណ១.៤៨០កោដិយ៉េនជប៉ុន ។ ជាងនេះទៀតចាប់ពីឆ្នាំ២០១៣មក ប្រទេសជប៉ុនក៏បាន និងកំពុងផ្តល់ ជំនួយអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ទៅដល់តំបន់ដែលធ្លាប់រងគ្រោះ ដោយការគំរាមកំហែងពីគ្រាប់មីនផងដែរ ។ ម៉្យាងវិញទៀត អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ដែលគេស្គាល់ថាជាអង្គការសកម្មភាពកម្ចាត់មីន ជប៉ុន (JMAC) មិនត្រឹមតែបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបុគ្គលិក និងមន្ត្រីនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា លើសកម្មភាពបោសសម្អាត មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាងសង់ ផ្លូវថ្នល់រវាងតំបន់ដែលធ្លាប់តែរងគ្រោះដោយគ្រាប់មីន និងទីប្រជុំជន មួយ ដើម្បីឱ្យប្រជាជនក្នុងតំបន់មានលទ្ធភាពប្រកបការងារកសិកម្ម និងជួញដូរផលិតផលរបស់ពួកគេបានដោយរលូន និងការកសាងសា លាបឋមសិក្សានៅក្នុងសហគមន៍ជាដើម ។ ក្រុមហ៊ុនជប៉ុនមិនត្រឹមតែ បានជួយឧបត្ថម្ភជាម៉ាស៊ីនគ្រឿងចក្របោសសម្អាតមីនប៉ុណ្ណោះទេ ពួក គេក៏បានរួមចំណែកដល់ការសាងសង់សាលាបឋមសិក្សានៅក្នុងតំបន់ ដែលធ្លាប់រងគ្រោះ ដោយការគំរាមកំហែងពីគ្រាប់មីនផងដែរ ។

ប្រទេសជប៉ុនក៏បាន និងកំពុងជួយដល់ប្រទេសកម្ពុជានៅក្នុង ក្របខ័ណ្ឌនៃសហគមន៍អាស៊ានផងដែរ ។ កាលពីថ្ងៃទី២ដល់ថ្ងៃទី៣ខែ វិច្ឆិកាឆ្នាំ២០១៤កន្លងទៅនេះ សិក្ខាសាលាស្តីពីការឈានទៅបង្កើត មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន (ARMAC) ត្រូវបានធ្វើ ឡើងនៅក្រុងសៀមរាប ហើយជប៉ុនបានផ្គត់ផ្គង់ថវិកាចំណាយ សម្រាប់ការរៀបចំសិក្ខាសាលានេះ ដោយប្រើប្រាស់មូលនិធិសមាហ រណកម្មជប៉ុន-អាស៊ាន ។ ប្រទេសជប៉ុនស្វាគមន៍ចំពោះការរួមចំណែក របស់ប្រទេសកម្ពុជា ក្នុងដំណើរការរក្សាឱ្យបាននូវស្ថិរភាព និងសន្តិ ភាពក្នុងតំបន់អាស៊ាន តាមរយៈការប្រើប្រាស់បទពិសោធន៍ និងបច្ចេក វិទ្យាអំពីសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែល ប្រទេសកម្ពុជាផ្ទាល់ធ្លាប់បានឆ្លងកាត់។

ឯកឧត្តម គូម៉ាម៉ារូ យូជិ មានប្រសាសន៍ថា ខ្ញុំបាទសូមសម្តែង កតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ដែលបានរួមចំណែកក្នុងប្រតិបត្តិការបោសសម្អាតមីន ជាប្រតិបត្តិការ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាព អាយុជីវិតរបស់ពួកគេ ផ្ទាល់ ដើម្បីបុព្វហេតុការអភិវឌ្ឍប្រទេសជាតិ និងការធ្វើឱ្យប្រសើរ ឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ។ ម៉្យាងវិញទៀត រដ្ឋាភិបាបាលជប៉ុនប្រកាន់នូវជំហរដ៏រឹងមាំមួយ ក្នុងការបន្តផ្តល់ជំនួយ បោសសម្អាតមីននេះ ដោយហេតុថា រដ្ឋាភិបាលជប៉ុនចង់ឃើញប្រជា ជនកម្ពុជា និងប្រជាជនដែលរស់នៅតាមបណ្តាប្រទេសមួយចំនួន ផ្សេងទៀតនៅលើពិភពលោកបានរួចផុតពីការភ័យខ្លាច នៃមហន្តរាយ ដែល បណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងឆាប់តាម ដែលអាចធ្វើទៅបាន។

ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មកទល់នឹងបច្ចុប្បន្ននេះ ប្រទេសជប៉ុនបាន និងកំពុងផ្តល់ជំនួយ សម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍ ហើយបើគិតពីទំហំទឹក ប្រាក់សរុបនៃជំនួយអភិវឌ្ឍន៍ផ្លូវការវិញនោះ ប្រទេសជប៉ុនគឺជាប្រ ទេសដែលផ្តល់ជំនួយទ្វេភាគីធំជាងគេបំផុត ។ ជំនួយរបស់រដ្ឋាភិបាល ជប៉ុនមកកាន់ប្រទេសកម្ពុជាផ្តោតទៅលើវិស័យសំខាន់ៗជាច្រើន រួម មាន ការរៀបចំហេដ្ឋារចនាសម័្ពន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញលទ្ធិប្រជាធិបតេយ្យ និងការថែរក្សាសុខុមាលភាពមាតា និង ទារកជាដើម ដោយឡែករដ្ឋាភិបាលជប៉ុនក៏បានយកចិត្តទុកដាក់ផង ដែរ ក្នុងការផ្តល់ជំនួយយ៉ាងសកម្មសម្រាប់សកម្មភាពបោសសម្អាត មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *