ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញអញ្ជេីញត្រួតពិនិត្យកម្លាំងពង្រាយតាមគោលដៅនិងតាមប៉ុស្តិ៍រដ្ឋបាលការពារសន្តិសុខថ្ងៃឈប់សម្រាក៥ថ្ងៃដំណេីរកម្សាន្តទទួលបានសុវត្ថិភាព

ភ្នំពេញ៖​ ឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២០​ អញ្ជេីញត្រួតពិនិត្យកម្លាំងពង្រាយតាមគោលដៅនិងតាមប៉ុស្តិ៍រដ្ឋបាលមួយចំនួនក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌចំការមនរាជធានីភ្នំពេញ ដែលចេញការពាររសន្តិសុខ រក្សាសណ្តាប់ធ្នាប់​ សុវត្ថិភាពថ្ងៃឈប់សម្រាក០៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ការធ្វេីដំណេីរកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទទួលបានសុខសុវត្ថិភាព​ គ្រប់គ្រាន់។

ក្នុងដំណេីរត្រួតកម្លាំង​ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ក៏បានណែនាំកម្លាំងនគរបាលតាមគោលដៅនិងតាមបណ្តាប៉ុស្តិ៍រដ្ឋបាល ត្រូវបំពេញភារកិច្ច​ និងការទទួលខុសត្រូវខ្ពស់​ និងសហការគ្នាឱ្យបានល្អ អនុវត្តវិធានការបង្ការទប់ស្កាត់បទល្មេីសគ្រប់​ ប្រភេទ​ បង្ការអគ្គិភ័យ​ ដោះស្រាយការកកស្ទះចរាចរណ៍​ ធានាឱ្យបានការការពារអាយុជីវិតនិងទ្រព្យសម្បិត្តប្រជាពលរដ្ឋ​ ។

ឯកឧត្តម​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដេីម្បីលេីកទឹកចិត្តជូនដល់កម្លាំងនគរបាលក្រោមឱវាទដែលបានខិតខំបំពេញភារកិច្ចថែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ៕

Loading...