ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបន្តយកចិត្តដាក់អញ្ជេីញសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកាសរុបចំនួន១៣លាន៩០ម៉ឺនរៀលជូនមន្រ្តីនគរបាល០៦នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ:ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២០​ បន្តយកចិត្តទុកដាក់អញ្ជេីញសាកសួរសុខទុក្ខមន្រ្តីនគរបាល០៦នាក់បំរេីការងារក្នុងអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ​ ខណ្ឌ៧មករា​ ខណ្ឌទួលគោក​ ខណ្ឌមានជ័យ​ និងខណ្ឌច្បារអំពៅ​ កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះនិងឧបត្ថម្ភថវិកាសរុប១៣លាន៩០ម៉ឺនរៀលកុ្នងនោះថវិកាឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ចំនួន១៣លានរៀល​ ថវិកាលោកអធិការនគរបាលខណ្ឌច្បារអំពៅ៥០ម៉ឺនរៀល​ ថវិកាលោកអធិការនគរបាលខណ្ឌទួលគោក៤០ម៉ឺនរៀល​ និងសម្ភារ:​ មួយចំនួន​ ដើម្បីជួយដោះស្រាយទុក្ខលំបាកក្នុងជីវភាពនិងជាការបង្ហាញពីការគិតគូរខ្ពស់ប្រកបដោយទឹកចិត្តមនោសញ្ចេតនាអាណិតស្រលាញ់ចំពោះមន្រ្តីនគរបាលក្រោមឱវាទដែលជួបការលំបាក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍សំណេះសំណាលមន្រ្តីនគរបាលមានជំងឺនិងក្រុមគ្រួសារក៏បានលើកទឹកចិត្ត ត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំខិតខំប្រឹងប្រែងថែទាំរក្សាសុខភាពឱ្យបានល្អ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ទៀតថា ជានិច្ចជាកាលមន្រ្តីនគរបាល ក្រោមឱវាទដែលមានទុក្ខលំបាកខ្វះខាតក្នុងជីវភាពនិងមានបញ្ហាជម្ងឺរ៉ាំរ៉ៃក៏ដូចជារងគ្រោះដោយឧបទ្ទវហេតុណាមួយនៅពេលបំពេញភារកិច្ច។តែងតែចុះសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងឧបត្ថម្ភថវិកាក្នុងការចូលរួមចំណែកជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពរបស់គ្រួសារនគរបាលដើម្បីជាការតប ស្នងដែលបងប្អូនបានលះបង់កម្លាំងកាយចិត្តបំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នាំមកនូវសុវត្ថិភាពស្ថិរភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ជាមួយគ្នានោះឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក៏បានជូនពរពួកគាត់ឆាប់ជាសះស្បើយពីជំងឺនិងមានសុខភាពរឹងមាំនៅពេលឆាប់ៗខាងមុខដើម្បីបន្តបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ ៕

 

 

Loading...