ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាអធិបតីភាព ក្នុងទិវាយល់ដឹងពីមីន ២៤ កុម្ភៈ ខួបលើកទី១៦

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុង ខួបលើកទី១៦ ទិវាយល់ដឹងពីមីន ២៤ កុម្ភៈ ១៩៩៩-២០១៥ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះណែនាំអប់រំក្រុមគ្រួសារ និងអ្នកជិតខាងរបស់ខ្លួន ឲ្យគោរពតាមការណែនាំបង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន អង្គការ ឬប្រតិបត្តិករទាំងឡាយដែលបានអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ មិនត្រូវរុករកកាកសំណល់អេតចាយដែលជាគ្រឿងផ្ទុះ ឬវត្ថុដែលសង្ស័យថាជាគ្រឿងផ្ទុះ។ មិនត្រូវកែច្នៃគ្រាប់ឬ រំសេវផ្ទុះ និងមិនត្រូវប្រថុយប្រថានចូលក្នុងតំបន់ដែលមិនស្គាល់ទីតាំភូមិសាស្រ្តច្បាស់លាស់ឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *