ឯកឧត្តម ហ៊ុន ម៉ាណែត ៖ វត្តអារាមបានដើរតួដ៏ងសំខាន់ និងរួមចំណែកអប់រំ មនុស្សឲ្យធ្វើអំពើល្អ

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រាសាសន៍ថា ទីវត្តអារាមបានដើរតួដ៏សំខាន់និងរួមចំណែកក្នុងអប់រំមនុស្សឲ្យចេះធ្វើអំពើល្អ ខុសពីសម័យប៉ុល ពត ទីអារាមត្រូវបានគេយកធ្វើជាកន្លែងចិញ្ចឹមសត្វ ឃុំមនុស្ស និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ ។ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តមក្នុងពិធីសម្ពោធសាលាបាលី និងសមិទ្ធផលនានា និងបើកបវេសនៈកាលឆ្នាំសិក្សាពុទ្ធកៈបឋមសិក្សា នៅវត្តប្រសាទស្រះកណ្តាល កាលពីទី៥ ឧសភា ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រាសាសន៍ថា សមិទ្ធផលទាំងនេះអាចកើតឡើងបានដោយមានកត្តាចំនួនបីសំខាន់ៗទី១ ដោយសារប្រជាជនខ្មែរមានចិត្តក្នុងការចូលរួមចែករំលែកកសាងសមិទ្ធផលផ្សេងៗទូទាំង្រទេស ទី២ដោយសារប្រជាពលរដ្ឋខ្មែរមានទឹកចិត្តល្អនិងជីវភាពធូធារជាងមុនហើយទី៣ដោយសារប្រទេសជាតិមានសុខសន្តិភាព ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍគ្រប់វិស័យ ។

ឯកឧត្តមបន្តថា ជំនាន់មុននៅទីកន្លែងនេះជាសមរភូមិប្រយុទ្ធគ្នារខ្លាំងរវាងខ្មែរក្រហម។ ប៉ុន្តែបច្ចុប្បន្នទីនេះពលរដ្ឋរស់នៅដោយភាពរីករាយនិងសប្បូរសប្បាយនិងទទួលបានការអភិវឌ្ឍន៍ដោយស្មើភាពគ្នា។ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំស្របតាមគន្លងព្រះពុទ្ធសាសនាដោយការធ្វើបុណ្យធ្វើអំពើល្អដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ កត្តានេះហើយដែលធ្វើអោយប្រជាជនទុកចិត្តនិងបន្តផ្តល់ការគាំទ្ររហូតជិត៤០ឆ្នាំ។ហើយបក្សប្រជាជនមិនបានអាចយកកាំភ្លើងទៅភ្ជង់ឬគំរាមកំហែងប្រជាពលរដ្ឋដើម្បីអោយគាត់គាំទ្រនោះទេ។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា យើងគួរមានមោទនភាពក្នុងនាមជាជនជាតិខ្មែរដែលពីអតីតកាលកម្ពុជាធ្លាប់មានសង្គ្រាម ហើយពលរដ្ឋបានរួបរួមគ្នារស់នៅជាមួយគ្នាដោយមិនប្រកាន់អតីតកាល គឺដើម្បីស្ថេរភាពសន្តិភាពនិងការអភិវឌ្ឍន៍ ការកសាងសមិទ្ធផលសម្រាប់កូនចៅជំនាន់ក្រោយៗជាមួយគ្នា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់បន្តថា សម្តេចតេជោហ៊ុនសែននឹងមិនបណ្តោយឱ្យអ្នកណាម្នាក់បង្វិលប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមម្តងទៀតនោះទេ។ ទោះបីជាអ្នកនយោបាយមួយខិតខំបំផុសឱ្យប្រជាពលរដ្ឋចូលរួមក្នុងចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់យ៉ាងណាក៏ដោយ។ព្រោះប្រជាពលរដ្ឋកម្ពុជាបានមើលឃើញ និងយល់ច្បាស់ពីអំពើល្អរបស់រដ្ឋាភិបាល ពិសេសតម្លៃនៃសន្តិភាពស្របតាមមាគ៌ាព្រះពុទ្ធសាសនា៕

Loading...