ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមន្រ្តីនគរបាលនៃការិយាល័យបណ្តុះបណ្តាលនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិនិងថវិកាអង្គភាពសរុប១០លាន១៧ម៉ឺនរៀលជូនដល់គ្រួសារសព

ភ្នំពេញ :ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីនគរបាលក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមន្រ្តីនគរបាលម្នាក់ ការិយាល័យបណ្តុះបណ្តាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិនិងថវិកាអង្គភាពសរុប១០លាន១៧ម៉ឺនរៀលក្នុងនោះថវិកាសមាគម៦លានរៀល ,ថវិកាឯកឧត្តមស្នងការ២លានរៀលនិងថវិកាផែនការងារធនធានមនុស្ស២លាន១៧ម៉ឺនរៀលប្រគល់ជូនក្រុមគ្រួសារសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។នៅក្នុងពិធីបុណ្យសពធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅវត្តទួលទំពូង ខណ្ឌចំការមនរាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបាន សំណេះសំណាលសាកសួរសុខទុក្ខទៅកាន់ក្រុមគ្រួសារសពដោយ បានសម្តែងនូវសមានចិត្តចូលរួមមរណ:ទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ សពលោកវសេនីយ៍ត្រី សំ សើរ និងបានចាត់ទុកការបាត់បង់នេះ  គឺជាការបាត់បង់មន្រ្តីនគរបាលគំរូម្នាក់មានស្នាដៃបំពេញភារកិច្ចយ៉ាងល្អជូនអង្គភាពនិងបានចូលរួមចំណែកក្នុងសកម្មភាពថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនាំមកនូវ សុវត្ថិភាព ស្ថិរភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះឯកឧត្តម ឧត្តមដសេនីយ៍ឯក ស ថេត ក៏លើកទឹកចិត្តដល់ក្រុមគ្រួសារសពត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំ និងកុំអស់សង្ឃឹម បន្តប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីថែរក្សាបីបាច់កូនចៅនិងលើកស្ទួជីវភាពគ្រួសារឱ្យបានប្រសើរក្នុងនាមឯកឧត្តមជាប្រធានអង្គភាពតែងតែគិតគូរជានិច្ចចំពោះមន្រ្តីនគរបាលក្រោមឱវាទនិងគ្រួសារដែលមានទុក្ខលំបាកនិងជួបបញ្ហាជីវភាពជាដើម។ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ  ក៏បានបួងសួងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី សំ សើរ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី សំ សើរ ជានាយផ្នែក នៃការិយាល័យបណ្តុះបណ្តាលបានទទួលមរណៈភាពអាយុ៤៩ឆ្នាំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដោយធ្វើអត្តឃាតខ្លួនឯង(ចងក)បញ្ហាវិបត្តផ្លូវចិត្តធ្ងន់ធ្ងរ។សពលោកវរសេនីយ៍ត្រី សំ សើរ ត្រូវបានក្រុមគ្រួសារតម្កល់ទុករៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ៕

Loading...