ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត សំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាសរុប៣៦លានរៀលជូនគ្រួសារសពមន្រ្តីនគរបាលមរណៈ០៦នាក់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកា៣៦លានរៀលរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពមន្រ្តីនគរបាលមរណៈ០៦នាក់ដែលទទួលមរណៈដោយរោគាពាធដោយក្នុង០១គ្រួសារទទួលបាន០៦លានរៀល ដើម្បីយកថវិកាទាំងនោះទៅចាត់ចែងដោះស្រាយបញ្ហាលំបាកក្នុងជីវភាព។ពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខបានធ្វើឡើងនៅព្រឹក២៥ខែសីហា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។គឺជាបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសុខទុក្ខនិងការរស់នៅរបស់គ្រួសារនគរបាលនិងការបង្កើនភាពស្និតស្នាលរវាងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីពេញជាមួយគ្រួសារមន្រ្តីនគរបាលក្រោមឱវាទគ្រប់កាល:ទេស:គឺមិនបោះបង់ចោលបងប្អូនគ្រួសារនគរបាលនោះឡើយ។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏សូមចូលរួមរំលែកទុក្ខនិងសោកស្តាយនូវការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃនិងគុណបំណាច់ធំធេងចូលរួមលះបង់សព្វបែបយ៉ាងបំពេញភារកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ ធានាបាន សុវត្ថិភាព ស្ថិរភាព សង្គម យ៉ាងល្អ។ក៏បានលើកទឹកចិត្តទៅកាន់គ្រួសារសពមន្រ្តីនគរបាលទាំងនោះសូមកុំអស់សង្ឃឹម បន្តជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ចេញនូវគោលនយោបាយនិងគោលការណ៍ដឹកនាំបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពជូនដល់គ្រួសារនគរបាលដែលជួបបញ្ហាលំបាកផ្សេងៗ ជាការឆ្លើយតប ទៅនិងគុណបំណាច់ដ៏ធំធេងដែលបានចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពនិងអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ដោយឡែកជាងនេះថែមទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានគិតគូរបន្ថែមបង្កើតក្រុមការងារចុះសាកកាសួរសុខទុក្ខនិងឧបត្ថម្ភថវិកាជូនដល់មន្រ្តីនគរបាលមានជំងឺ មានបញ្ហាលំបាកក្នុងជីវភាពដើម្បីចូលរួមកាត់បន្ថយការលំបាករបស់គ្រួសារនគរបាល។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់គ្រួសារនគរបាលខាងលើត្រូវបន្តចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រគ្រប់សកម្មភាពរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមកាន់តែប្រសើរឡើងនិងបានណែនាំបន្តចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើម កូវីដ១៩ កុំឱ្យរីករាលដាលចូលទៅដល់សហគមន៍ហើយត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់​៕

Loading...