ឱកាសសងសឹក របស់សូត្រ ប៊ុនធី ជាមួយ Pich Thang នៅ សង្វៀន TV5ព្រែកកំពឹស

ភ្នំពេញ៖ កីឡាករ សូត្រ ប៊ុនធី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក មានឱកាសជាថ្មីក្នុងការប្រកួតសងសឹងជាមួយកីឡាករថៃឈ្មោះ Pich Thang នាយប់ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀន TV5 ព្រែកកំពឹស។

ការជួប្រកួតសារជាថ្មី រវាង សូត្រ ប៊ុនធី និង Pich Thang បានធ្វើឲ្យអ្នកនិយមទស្សនា ការបប្រកួតកីឡាប្រដាល់គុនខ្មែរ ភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយតែអ្នកប្រដាល់ខ្លាំងប៉ះខ្លាំង ហើយជាជំនួបប្រកួតសងសឹងរបស់ពួកគេដែរ។ តាមរបាយការណ៍ប្រកួតកន្លងទៅ កីឡាករ សូត្រ ប៊ុនធី ត្រូវបានកីឡាករ Pich Thangវាយឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៣កាលពីឆ្នាំ២០១៧ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

Pich Thang គេជាអ្នកប្រដាល់ដែលមានថ្វីដៃល្អ និង ខ្លាំង ដោយមានប្រវត្តិប្រកួតចំនួន៦៥លើក វាយឈ្នះ៥២លើក ចាញ់១០លើក និង ស្មើ៣លើក។ ចំណែកឯប៊ុនធីធ្លាប់ប្រកួតជាមួយកីឡាករថៃមិនតិចជាង៣០ដងនោះទេ ក្នុងនោះវាយឈ្នះ១៧ដង ចាញ់៥ដង និង ស្មើ៧ដង។ ប៊ុនធី មានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៧៦ដងចាញ់១៧ដង និង ស្មើ០៥ដង។ ចាំមើល សូត្រ ប៊ុនធី អាចសងសឹក Pich Thang នេះបានសម្រេចឬទេ? ។

គួររំលឹកថា នាយប់ថ្ងៃសៅរ៍ទី១៧ខែកុម្ភៈនេះ ក៏មានការប្រកួត ជាលក្ខណៈជម្រុះដំណាក់កាលទី១ ឆ្ពោះទៅដណ្តើមពានរង្វាន់ TV5 NOCK OUT SRERIS ដែរ ដោយតម្រូវលើកីឡាករ ផាន់ ពិសិដ្ឋ មកពីក្លិប ពុទ្ធវង្សប្រកួតជាមួយកីឡាករ លី ភា មកពី ក្លិបសំរោងទងខេត្តបាត់ដំបង ខណៈដែលកីឡាករគួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ប្រកួតជាមួយកីឡាករ ឯម សុធី មកពីក្លិបថ្មគោល ខេត្តបាត់ដំបង៕

 

Loading...