ឱសថ​ប្រឆាំងមេរោគអេដស៍ ៧ មុខ ដែលលក់ក្នុងតម្លៃថ្លៃ ប៉ុន្តែមានប្រសិទ្ធភាព​ខ្ពស់បំផុត

កាលពីអំឡុងទសវត្សទី៨០ ដែលការរីករាលដាលនៃជំងឺអេដស៍កំពុងចាប់ផ្ដើមជាបណ្ដើរៗ អ្នក ដែល ឆ្លង មេរោគ​អេដស៍ គឺឆាប់វិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ និងជៀសមិនផុតពីសេចក្ដីស្លាប់ឡើយ។ ប៉ុន្តែ​សម្រាប់​ពេល​បច្ចុប្បន្ន​ ​អាស្រ័យ​ដោយសារ​បច្ចេកវិទ្យា​រីក​ចម្រើន​ខ្ពស់​ ​គេ​បាន​រក​ឃើញ​វិធី​ទប់​ស្កាត់​ មិន​ឲ្យ​ជំងឺ​អេដស៍​អភិវឌ្ឍ​ខ្លួន​លឿន​ពេក​ ​ដោយ​កាត់​បន្ថយ​មេរោគ​នៅ​ក្នុង​ឈាម​ ​និង​វត្ថុ​រាវ​សរីរៈ​ (body fluid)​ របស់​អ្នក​មាន​មេរោគអេដស៍ និង​ជំងឺ​អេដស៍​ ដោយប្រើ «ឱសថប្រឆាំងមេរោគអេដស៍ – anti-retroviral»។

ក្រៅពីនោះ គេប្រើវិធីព្យាបាលជំងឺឱកាសនិយម (opportunistic diseases or infections) ព្រោះ​ជំងឺ​ឱកាស​និយម​នេះ​ ​ប្រសិនបើ​មិន​ព្យាបាល​ ​ឬ​ទប់​ស្កាត់​ទេ​ នឹង​ជួយ​ឲ្យ​ជំងឺ​អេដស៍​រីក​រាល​ដាល​កាន់​តែ​ឆាប់​រហ័ស​ ​ដោយ​សារ​ប្រព័ន្ធ​ការពារ​ខ្លួន​អ្នក​ជំងឺ​ចុះ​ខ្សោយ​ ​ហើយ​មិន​អាច​កម្ចាត់​មេរោគ​ ឬ​ជំងឺ​ដែល​ប្រព័ន្ធ​ការពារ​ខ្លួន​មនុស្ស​មាន​សុខភាព​ល្អ​ទេ​។ ខាងក្រោមនេះជាបញ្ជីឈ្មោះឱសថប្រឆាំងមេរោគអេដស៍ ចំនួនប្រាំពីរ​មុខ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​និង​​ប៉ះ​ពាល់​សុខភាព​តិច​តួច​ ​ធៀប​នឹង​ឱសថ​ប្រភេទ​ដូច​គ្នា​។​ ឱសថ​ទាំង​នេះ​ស្ថិត​ក្នុង​បញ្ជី​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

…ឱសថ​ដ៏​ថ្មី​សន្លាង​ សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ឈាម​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ…

១- ឱសថទ្រូវ៉ាដា (Truvada) ៖ តម្លៃ ១៤ ០០០ (មួយម៉ឺនបួនពាន់) ដុល្លារសម្រាប់រយៈពេល​មួយឆ្នាំ
ឱសថទ្រូវ៉ាដាត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយគណៈកម្មការត្រួតពិនិត្យឱសថ និង​ចំណី​អាហារ​នៅ​សហរដ្ឋ​អាមេរិក​ ​(Food and Drug Administrator)​។​ ឱសថ​នេះ​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅ​ក្នុង​សរសៃ​ឈាម​អ្នក​មាន​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​។​

២- ឱសថ Prezista ៖ តម្លៃ ១៤៣៣ ដុល្លារ សម្រាប់រយៈពេល ៣០ ថ្ងៃ។

៣- ឱសថ Atazanavir ៖ តម្លៃ ១៤៩៨ ដុល្លារសម្រាប់រយៈពេល ៣០ ថ្ងៃ ឬ ១៣ ០០០ ដុល្លារ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​។​ (ប្រភព ៖ i-base.info/htb/10939)

…ឱសថ​​ ៦ ​ប្រភេទ​​ជាប់​ចំណាត់​ថ្នាក់​ជា​ឱសថ​ថ្លៃ​បំផុត​ក្នុង​លោក​​! តើ​មាន​អ្វី​ពិសេស​បាន​ជា​ថ្លៃ​ខ្លាំង​ម៉្លេះ?…

៤- ឱសថ Reyataz ៖ តម្លៃ ១៣ ០០០ ដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។ news-medical.net

៥- ឱសថ Fuzeon (enfuvirtide, T-20) ៖ តម្លៃ ២៣១៥,៤ ដុល្លារសម្រាប់រយៈពេល ៣០ ថ្ងៃ – ឬ​ជាង​ ​២៣ ០០០​ ​ដុល្លារ​សម្រាប់​មួយ​ឆ្នាំ​ ​-​ ​ជា​ប្រភេទ​ថ្នាំ​ចាក់​តាម​សរសៃ​។​ ជា​ផលិតផល​របស់​ក្រុមហ៊ុន​រ៉ូសសេ​ ​(Roche)​ ​ប្រទេស​ស្វីស​ និង​ជា​ឱសថ​ប្រឆាំង​មេរោគអេដស៍​ថ្លៃ​ជាង​គេ​ក្នុង​ពិភព​លោក​សម្រាប់​ពេល​បច្ចុប្បន្ន​។​

៦- ឱសថ Trizivir ៖ តម្លៃ ១១៦៤,៣៥ សម្រាប់រយៈពេល ៣០ ថ្ងៃ។ ជាប្រភេទថ្នាំគ្រាប់។

៧- ឱសថ Aptivus ៖ តម្លៃ ១១១៧,៥ សម្រាប់រយៈពេល ៣០ ថ្ងៃ។

…ឱសថ​ដ៏​ថ្មី​សន្លាង​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ មួយ​គ្រាប់​ថ្លៃ​​ជាង​មួយ​ពាន់​ដុល្លារ !…

កំណត់សម្គាល់ ៖
១- តម្លៃឱសថប្រឆាំងមេរោគអេដស៍ខាងលើអាចល្អៀងគ្នាទៅតាមឱសថដ្ឋាន។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឱសថ​ទាំង​នេះ​ថ្លៃ​ ​អាស្រ័យ​ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា​ ​៖​ ​១​-​ ​ការ​លក់​បោះ​ដុំ​ទៅ​ឲ្យ​ឱសថដ្ឋាន​ ឬ​ជា​លក្ខណៈ​លក់​រាយ​ ​២​-​ ​ប្រសិន​បើ​ឱសថ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ធានា​រ៉ាប់រង​ ​គឺ​មាន​តម្លៃ​ថ្លៃ​ ៣- ម៉ាក​យី​ហោ​របស់​ក្រុមហ៊ុន​ផលិត​ ​(ក្រុមហ៊ុន​ណា​ល្បី​ ​គេជឿ​ទុក​ចិត្ត​ ​ច្រើន​លក់​​ឱសថ​ក្នុង​តម្លៃ​ថ្លៃ​) ​៤​-​ ​ឱសថ​ដែល​លក់​ក្នុង​តម្លៃ​ថ្លៃ​ ជា​ឱសថ​មាន​គុណភាព​ខ្ពស់​ ឆ្លង​កាត់​ការ​ពិសោធ​​ល្អិត​ល្អន់​​ ​កម្រិត​ខ្ពស់​ ​និង​ប៉ះពាល់​សុខភាព​តិច​ជាង​ឱសថ​ថោក​។​

២- ឱសថដូចដែលរៀបរាប់ខាងលើនេះ មិនមែន​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជា​សះស្បើយ​ពី​ក្នុង​ខ្លួន​អ្នក​មាន​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​នោះ​ទេ​ ​ប៉ុន្តែ​វា​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​អេដស៍​ ​ឲ្យ​នៅ​ក្នុង​បរិមាណ​ទាប​អាច​គ្រប់​គ្រង​ ​និង​ធានា​ការ​រស់​រាន​មាន​ជីវិត​ទៅ​មុខ​យូរ​អង្វែង​ទៅ​មុខ។​ ​មុន​នឹង​ទិញ​ឱសថ​ទាំង​នេះ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​អេដស៍​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ ដើម្បី​ធានា​ប្រសិទ្ធភាព​ឱសថ​៕

…ឱសថប្រឆាំងមេរោគអេដស៍ Truvada បង្ហាញប្រសិទ្ធភាពអស្ចារ្យ គ្មានគូប្រៀប!…tnam

Loading...

Leave a Reply

Your email address will not be published. Required fields are marked *