ឱសថ​ ៧ មុខប្រឆាំងមេរោគអេដស៍ ដែលលក់ក្នុងតម្លៃថ្លៃ ប៉ុន្តែមានប្រសិទ្ធភាព​ខ្ពស់បំផុត

កាលពីអំឡុងទសវត្សទី៨០ ដែលការរីករាលដាលនៃជំងឺអេដស៍កំពុងចាប់ផ្ដើមជាបណ្ដើរៗ អ្នក ដែល ឆ្លង មេរោគ​អេដស៍ គឺឆាប់វិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ និងជៀសមិនផុតពីសេចក្ដីស្លាប់ឡើយ។ ប៉ុន្តែ​សម្រាប់​ពេល​បច្ចុប្បន្ន​ ​អាស្រ័យ​ដោយសារ​បច្ចេកវិទ្យា​រីក​ចម្រើន​ខ្ពស់​ ​គេ​បាន​រក​ឃើញ​វិធី​ទប់​ស្កាត់​ មិន​ឲ្យ​ជំងឺ​អេដស៍​អភិវឌ្ឍ​ខ្លួន​លឿន​ពេក​ ​ដោយ​កាត់​បន្ថយ​មេរោគ​នៅ​ក្នុង​ឈាម​ ​និង​វត្ថុ​រាវ​សរីរៈ​ (body fluid)​ របស់​អ្នក​មាន​មេរោគអេដស៍ និង​ជំងឺ​អេដស៍​ ដោយប្រើ «ឱសថប្រឆាំងមេរោគអេដស៍ – anti-retroviral»។

១- ឱសថទ្រូវ៉ាដា (Truvada) ៖ តម្លៃ ១៤ ០០០ (មួយម៉ឺនបួនពាន់) ដុល្លារសម្រាប់រយៈពេល​មួយឆ្នាំ

ឱសថទ្រូវ៉ាដាត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយគណៈកម្មការត្រួតពិនិត្យឱសថ និង​ចំណី​អាហារ​នៅ​សហរដ្ឋ​អាមេរិក​ ​(Food and Drug Administrator)​។​ ឱសថ​នេះ​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅ​ក្នុង​សរសៃ​ឈាម​អ្នក​មាន​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​។​
២- ឱសថ Prezista ៖ តម្លៃ ១៤៣៣ ដុល្លារ សម្រាប់រយៈពេល ៣០ ថ្ងៃ។

៣- ឱសថ Atazanavir ៖ តម្លៃ ១៤៩៨ ដុល្លារសម្រាប់រយៈពេល ៣០ ថ្ងៃ ឬ ១៣ ០០០ ដុល្លារ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​។

៤- ឱសថ Reyataz ៖ តម្លៃ ១៣ ០០០ ដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។

៥- ឱសថ Fuzeon (enfuvirtide, T-20) ៖ តម្លៃ ២៣១៥,៤ ដុល្លារសម្រាប់រយៈពេល ៣០ ថ្ងៃ – ឬ​ជាង​ ​២៣ ០០០​ ​ដុល្លារ​សម្រាប់​មួយ​ឆ្នាំ​ ​-​ ​ជា​ប្រភេទ​ថ្នាំ​ចាក់​តាម​សរសៃ​។​ ជា​ផលិតផល​របស់​ក្រុមហ៊ុន​រ៉ូសសេ​ ​(Roche)​ ​ប្រទេស​ស្វីស​ និង​ជា​ឱសថ​ប្រឆាំង​មេរោគអេដស៍​ថ្លៃ​ជាង​គេ​ក្នុង​ពិភព​លោក​សម្រាប់​ពេល​បច្ចុប្បន្ន​។​

៦- ឱសថ Trizivir ៖ តម្លៃ ១១៦៤,៣៥ សម្រាប់រយៈពេល ៣០ ថ្ងៃ។ ជាប្រភេទថ្នាំគ្រាប់។

៧- ឱសថ Aptivus ៖ តម្លៃ ១១១៧,៥ សម្រាប់រយៈពេល ៣០ ថ្ងៃ។

Loading...