២ថ្ងៃ​សែនចិន គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ទូទាំង​ប្រទេស មនុស្ស​​ ១៦នាក់ស្លាប់

រាជធានីភ្នំពេញ៖ តាមរបាយ​ការណ៍​ពីនាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បានឲ្យដឹងថា នៅទូទាំងប្រទេស​មានគ្រោះថ្នាក់ចរាចរណ៍​ចំនួន​៥៦ លើកសម្លាប់មនុស្ស យ៉ាង ហោច ១៦ នាក់​។​

នៅថ្ងៃ​ទី២០​ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានគ្រោះ​ថ្នាក់ចរាចរណ៍ នៅទូទាំង​ប្រទេសចំនួន ២២លើក បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន ០៧នាក់ របួសធ្ងន់ ១៩នាក់ និងរបួស​ស្រាល១៥​នាក់​បណ្តាល​អោយ​ខូចខាត​យាន​រួមមាន ម៉ូតូ២៥​គ្រឿង,រថយនតូច​០៨​គ្រឿង,រថយន្តធំ២​គ្រឿង,យានយន្ត​ផ្សេង១​គ្រឿង,ថ្មើរជើង​១នាក់ ហើយអ្នក​មិនពាក់មួក​ពេល​បើកបរ​២៩នាក់។​ មូល​ហេតុ ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​គឺ ល្មើស​ល្បឿន ០៧លើក, ប្រជែង​គ្រោះថ្នាក់​០២​លើក, ស្រវឹង​០៤លើក,មិនប្រកាន់​ស្តាំ២​លើក,​បត់គ្រោះ​ថ្នាក់៣​លើក,​មិន​គោរពសិទ្ធ៤​លើក,​មនុស្ស​ដើរឆ្លង​ផ្លូវ១​លើក ។ខេត្តដែល​មានគ្រោះ​ថ្នាក់និង​ស្លាប់​ច្រើន​ជាង​គេ រាជធានី​ភ្នំពេញ​ស្លាប់១​នាក់,​កណ្តាល​ស្លាប់​១នាក់​,​តាកែវ១នាក់,ប៉ៃលិន ១នាក់,កំពង់ធំ​២នាក់​និងខេត្ត​ព្រៃវែង​១នាក់។

ដោយឡែកនៅថ្ងៃទី​១៩ខែ​កុម្ភៈ ឆ្នាំ២០១៥នេះ មានគ្រោះ​ថ្នាក់​ចរាចរណ៍ ៣៤​លើក បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន ០៩នាក់ របួស​ធ្ងន់ ៥៧នាក់ និងរបួសស្រាល​២៤នាក់​។​ បណ្តាល​អោយ​ខូចខាត​យានរួម​មាន ម៉ូតូ៤២​គ្រឿង,​រថយនតូច១៥​គ្រឿង,​រថយន្តធំ១​គ្រឿង,​យានយន្ត​ផ្សេង៣​គ្រឿង,​ថ្មើរជើង​១នាក់ ហើយអ្នក​មិនពាក់​មួកពេល​បើកបរ​៦៧នាក់​។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់​គឺ ល្មើស​ល្បឿន ០៧លើក, ប្រជែង​គ្រោះ​ថ្នាក់​០២​លើក, ស្រវឹ​ង​១១​លើក,​មិនប្រកាន់​ស្តាំ៨​លើក,​បត់គ្រោះថ្នាក់​២លើក,​មិន​គោរពសិទ្ធ៤​លើក,កត្តាយានយន្ត២​លើក ។ខេត្តដែល​មាន​គ្រោះថ្នាក់​និងស្លាប់ច្រើនជាងគេ រាជធានីភ្នំពេញស្លាប់​៤នាក់,​កណ្តាលស្លាប់​២នាក់,​ពោធិ៍សាត់​ស្លាប់១នាក់,​កំពង់ចាម​១នាក់,​ព្រៃវែង​១នាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *