៣នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍។

សេចក្តីរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៤០ លេខ៤១ ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B.8368 អ្នកបើកបរឈ្មោះ តឹក នី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ផ្ទះ594 ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឌុបមនុស្ស២នាក់ ឈ្មោះ ឆេង ណារ៉ា ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិព្រែកតាតន់ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ឃុន លាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិមោងរៀវឃុំមោងរៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បើកបរមកពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានជែងជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A.9901 (អ្នកបើករត់គេចខ្លួនបាត់) ដែលកំពុងបើកបញ្រ្ចសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នកជិះពីក្រោយស្លាប់នៅនឹងកន្លែងកើតហេតុទាំង៣នាក់ ។

សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

អ្នកបើកម៉ូតូមានពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់មើលក្រោយ រថយន្តខូចខាតកំរិតស្រាល និងម៉ូតូខូចធ្ងន់ ។ ចំពោះវត្ថុតាងទាំងពីរគ្រឿង រក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុកសំរោងទង ៕

 

 

Loading...