៣នាក់ស្លាប់ ទាំងអស់ដោយសារជិះម៉ូតូបុកគ្នា នៅលើផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ បុរស២នាក់និងស្ត្រីម្នាក់ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ជិតសាលាឃុំសំរុង បង្ករឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ជ្រាស់គ្នា ។

ករណីនេះកើតឡើង ក្នុងភូមិសំរុងលើ ឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុនៅវេលាម៉ោងជាង៧យប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩នេះ ។

ជនរងគ្រោះគេស្គាល់ម្នាក់នៅ(ខ3)ក្នុងស្រុកស្ទឹងហាវ និង២នាក់ទៀតនៅពុំទាន់ស្គាស់ច្បាស់នៅឡើយ សមត្តិកិច្ចកំពង់សម្រួលនៅកន្លែងកើតហេតុ និងស្រាវជ្រាវរកគ្រួសារងគ្រោះ៕

Loading...