៣​នាទី​​​​ក្នុង​ខារ៉ាអូខេ​ស្រុក​ខ្មែរ​ដឹង​លើស​ពី​ភ្នែក​​​មើល​ឃើញ (មាន video clip)

បើ​និយាយ​​តែ​ភ្នំពេញ ខារ៉ាអូខេ ​បៀហ្គាឌិន​ ​​​ច្រើន​​ដូច​ម្រាម​ដៃ​​​ទៅ​ហើយ​​។ ​គ្រាន់​តែ​កំណាត់​ផ្លូវ​ ២០០៤​ (ម៉ៃដា​) អាជីវកម្ម​​រាត្រី​បែប​នេះ​​កើន​ឡើង​​ រាប់​​​សឹង​​លែង​ឈ្នះ ​ត្រឹម​រយៈ​ពេល​បី​បួន​ឆ្នាំ​ចុង​​ក្រោយ​មក​នេះ​​។​ វា​បាន​ក្លាយ​ជា​តំបន់​ខារ៉ាអូខេ​ធំ​ផ្ដាច់​គេ​ទៅ​ហើយ​នៅ​​ភ្នំពេញ។​ ​​បើ​​គេ​​​បាន​​ទៅ​ដល់​​ប្លុក​ខារ៉ាអូខេ​ជា​​ជួរ​ជាប់​គ្នា​ជាង​មួយ​គីឡូ​​​ម៉ែត្រ​​ដី​នោះ​ពេល​យប់​ ​គេ​​ប្រាកដ​នឹង​​​ឃើញ​​​​សង​ខាង​ផ្លូវ​ដែល​កាល​ពី​​១០​ឆ្នាំ​​មុន​កុំ​ថា​ឡើយ​យប់​សូម្បី​ថ្ងៃ​មនុស្ស​មិន​​ហ៊ាន​​​​ធ្វើ​ដំណើរ​កាត់​ផង​​​​​​​​ ​​​ប្រែ​ជា​លោម​ព័ទ្ធ​​ដោយ​​ពន្លឺ​ភ្លើង​ពណ៌​​​ក្រហម​​​ស្រទន់​​ឥត​ដាច់​ពី​ផ្ទះ​ទៅ​មួយ បន្ថែម​សម្រស់​ឲ្យ​នារី​​ក្មេង​ៗ​ស្អាត​ៗ ​​​ដែល​​អង្គុយ​ជា​​ជួរ​ៗ​​​ក្រោម​នោះ រង់​ចាំ​​អ្នក​ចូល​ចិត្ត​ចាយ​លុយ​សប្បាយ​​​​។

​​នារី​​ដែល​ភាគ​ច្រើន​ស្លៀក​ពាក់​ស្ដើង​ ខើច​ខ្លី និង​ផាត់​មុខ​​មើល​ទៅ​​​ម៉ដ្ឋ​ខៃ​​ក្រោម​ពន្លឺ​ភ្លើង​ពណ៌ប្រឿងៗ​​ តែង​​បញ្ចេញ​ស្នាម​ញញឹម​​ទន់ភ្លន់​ ​នៅ​ពេល​ដែល​អតិជន​ចូល​ទៅ​ដល់​​​។ ​​បើ​គេ​​គិត​តែ​លង់​​នឹង​ការ​ច្រៀង​សប្បាយ​ ផឹក​ស៊ី ប្រហែល​មិន​​ដឹង​​ទេ​ថា​តើ​ នៅ​ពី​ក្រោយ​​​ស្នាម​ញញឹម​​របស់​​នារី​ទាំង​នោះ​ ​​កប់​កំបាំង​ដោយ​​អារម្មណ៍​បែប​ណា​ខ្លះ ខណៈ​​​​​​​សកម្មជន​ធ្វើ​ការ​លើ​ការ​​ការពារ​​ការ​​រំលោភបំពាន​ស្ត្រី​​​​ធ្វើ​ការ​យប់ ថា​នារី​ទាំង​នោះ​តែង​​រង​ការ​បៀតបៀន​​​​​​។ ​​វីដេអូ​ជិត​៣​នាទី​ខាង​ក្រោម​នេះ​​នឹង​បង្ហាញ​​ពី​ជីវិត​នារី​​បម្រើ​ការ​ខារ៉ាអូខេ​ បង្ហាញ​​​​ថា​ហេតុ​អ្វី​ដឹង​ថា​ការ​ងារ​​​រង​ការ​បៀតបៀន តែ​នៅ​តែ​ក្រាញ​ននៀល​ធ្វើ៕

ឈុត​រាត្រី​ ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​មិន​អាច​ទ្រាំ​បាន​ (វីដេអូ)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *