៣ សន្លឹក​​របស់ នៅ ណាវីន ធានា​ថា ក្ដៅ​សាច់​ទាំង​ព្រឹកហ្មង!

រួបថត ៣ ​​​សន្លឹក ​ស្លៀក​ប៊ីគី​នី​មួយ​ឈុត​នេះ ត្រូវ​បាន​ កញ្ញា នៅ ណាវីន បង្ហោះ​លើ​​បណ្ដាញ​សង្គម​របស់​នាង​កាល​ពី​ម្សិល​មិញ។ តារា​ស្រី​ម្នាក់​នេះ និយាយ​ប្រាប់​ថា ឈុត​យ​សិច​ស៊ី​នេះ នាង​ស្លៀក​ងូតទឹក​លេង ជា​លក្ខណៈ​គ្រួសារ​ក្នុង​អាង​ហែល​ទឹក​​មួយ នៃ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​កំពង់ធំ ដោយ​ចង់​បង្ហោះ​ឲ្យ​មិត្តភ័ក្ដិ​ក្នុង facebook ​បាន​ឃើញ​ក៏ ថត​បង្ហោះ​លេង​ទៅ។

ទោះបី​​ជា​ចូល​ចិត្ត​ស្លៀក​ពាក់​សិច​ស៊ី បែប​នេះ​ក្ដី ប៉ុន្តែ​​ ភាព​សិច​ស៊ី​របស់​នាង​ក៏​មាន​ដែន​​កំណត់​ដែរ។ កញ្ញា នៅ ណាវីន បាន​លើក​ឡើង​ថា ក្នុង​លក្ខណៈ​ដើរ​លេង​បែប​គ្រួសារ​នាង​ហ៊ាន​បញ្ចេញ ប៉ុន្តែ​ ឲ្យ​សម្ដែង​ភាពយន្ត ឬ ខារ៉ាអូខេ ក្នុង​ឈុត​បែប​នេះ គឺ ​នាង​មិន​ហ៊ាន​ នោះ​ឡើយ។

Nov Navin 1 Nov Navin

កញ្ញា នៅ ណាវីន ជា​តារា​សម្ដែង​មាន​ដើម​កំណើត​​មក​ពី​ខេត្ត សៀមរាប។ ក្នុង​អាជីព​សិល្បៈ ក្រៅ​ពី​ការ​សម្ដែង​ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន តារា​ស្រី​វ័យ ២៣ ឆ្នាំ និង ​ជា​ថៅកែ​លក់​សំលៀកបំពាក់​ម្នាក់​នេះ​ធ្លាប់​បាន​សម្ដែង​រឿង​ចំនួន ៤ រឿង​មក​ហើយ ក្នុង​នោះ​មាន រឿង ចំប៉ី​ប្រែ​រូប, ភ័ព្វសំណាង, អ្នក​មាន​គុណ, និង រឿង រនាថ​ស្នេហ៍ដែល​បច្ចុប្បន្ន​កំពុង​តែ​ដំណើរ​ការ​ថត។ ទាំង​ ៤ រឿង​​នេះ ណាវីន ធ្លាប់​​ក្ដាប់​បាន​តំណែង​តួឯក ១ រឿង គឺ រឿង ភ័ព្វសំណាង

 

ប្រភព៖ sabay

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *