៤នាក់បានស្លាប់ និង២នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារនៅប៉ាគីស្ថាន

យ៉ាងហោចណាស់មានមនុស្ស៤ នាក់ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសនៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់គ្រាប់កាំភ្លើងនៅហាងរហូតដល់ប្រាំកន្លែង នៅក្នុងទីក្រុង Quetta ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ។

លោក Waseem Baig អ្នកនាំពាក្យមន្ទីរពេទ្យស៊ីវិល Quetta បានប្រាប់ស៊ីនហួថាពួកគេបានទទួលសាកសព៤នាក់ និងមនុស្ស២នាក់ទៀតរងរបួស ស្ថិតនៅក្នុងមន្ទីរពេទ្យ។ ជនរងគ្រោះដែលរងរបួសត្រូវបានគេព្យាបាលនៅឯមជ្ឈមណ្ឌលសម្រាប់អ្នករងរបួសរបស់មន្ទីរពេទ្យ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Jan Muhammad នៃទីក្រុង Quetta ដែលជាទីរួមខេត្តនៃខេត្ដ Balochistan ភាគនិរតីរបស់ប្រទេស។ ខ្មាន់កាំភ្លើងបានភៀសខ្លួនចេញពីកន្លែងកើតហេតុបន្ទាប់ពីធ្វើការវាយប្រហារ។

សាក្សីនៅតាមតំបន់នោះបានប្រាប់ស៊ីនហួថាហាងទាំងនោះជាកម្មសិទ្ធិរបស់សហគមន៍ Hazara ជនជាតិភាគតិច ប៉ុន្តែអត្តសញ្ញាណរបស់ប្រជាជនរងគ្រោះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការនៅឡើយទេ។

ប៉ូលីសបានឡោមព័ទ្ធតំបន់នោះដើម្បីធ្វើការស៊ើបអង្កេតបន្ទាប់ពីការវាយប្រហារនេះ។

មិនមានក្រុម ឬបុគ្គលម្នាក់បានអះអាងពីការវាយប្រហារនៅឡើយទេ។

ឧបទ្ទវហេតុនេះស្របពេលជាមួយនឹងការធ្វើកូដកម្មអត់អាហាររបស់សហគមន៍ Hazara នៅក្នុងទីក្រុង Quetta ប្រឆាំងនឹងការសម្លាប់ដែលគោលដៅមកលើក្រុមរបស់ពួកគេ ដែលជាសហគមន៍នៅក្នុងខេត្ត។

ក្រុមអ្នកតវ៉ាបាននិយាយថា សហគមន៍ Hazara ជាង២០០០នាក់ត្រូវបានសម្លាប់ និង៣ ពាន់នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយគោលដៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការតឹងតែងប្រឆាំងនឹងឆ្លៀតឱកាសដែលកំពុងសម្លាប់គោលដៅមកលើសហគមន៍របស់ពួកគេ ៕ សុរ្ម័ន

 

Loading...