៦​ខែ​ហើយ​យុត្តិធម៌​ស្ងាត់ឈឹង​! ពេលនេះ​កំហឹង​គ្រួសារ​នារី​រងគ្រោះ​ស៊ូទ្រាំ​លែង​ចង់បាន

ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ឃាតកម្ម​មួយ​ដ៏​សាហាវ​មួយ ដោយ​នារី​ស្រស់ស្អាត​វ័យក្មេង​ម្នាក់​ឈ្មោះ ជុន ឌី​ណា អាយុ ២៦ ឆ្នាំ ជា​និស្សិត​ពេទ្យ​យោធា និង​ជា​អ្នកលក់​គ្រឿងសំអាង​តាម​អន​ឡាញ ត្រូវបាន​បុរស​ជា​គូ​ដណ្ដឹង​មានឈ្មោះ យឺន វ៉ាន់​ដេ​ត អាយុ ៣០ ឆ្នាំ មុខរបរ​ជា​នាយទាហាន​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ មាន​ឋានន្ដរស័ក្តិ​វរសេនីយ៍ត្រី បាន​បាញ់ប្រហារ​ចំនួន​៥​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​គេ​សង្ស័យថា​ផ្តើមចេញពី​រឿង​ប្រច័ណ្ឌ​។​

​យ៉ាងណាមិញ បើទោះជា​រឿងនេះ​បានកើត​ឡើង​យូរ​មកហើយ ដែល​គិត​មកទល់ពេលនេះ​មាន​រយៈពេល ៦ ខែ ទៅហើយ​ក្តី តែ​ជនដៃដល់​ជា​ឃាតករ នៅតែ​ពុំទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នៅឡើយ​។ ដោយសារតែ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៅតែ​បន្ត​ស្ងាត់ឈឹង ហេតុនេះ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ បងប្រុស​របស់​នារីរ​ង​គ្រោះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​រាជិនី តន្ត្រីសម័យ​» បាន​បង្ហោះ​សារ​ទាំង​កំហឹង​ឈឺចាប់​ខ្លាំងៗ​បែបនេះ​ថា​៖ «​មើលរូប​ប្អូនស្រី​ម្តងណា ចង់តែ​ដើរ​៣​ជំ​ហ៊ាន​ឲ្យ​ដល់​គោលដៅ បើ​អ្ហែង​មិន​សង​ជីវិត​ប្អូនស្រី​អញ ឲ្យ​ម៉ែឪ​អ្ហែង​សង​ជំនួស​មក​»​។​

​ជុំវិញ​រឿងរ៉ាវ​នេះ​ផងដែរ មហាជន​ភាគច្រើន​បាន​និយាយ​ត្រង់ៗ​ថា រឿងនេះ​បើ​គេ​ចង់រក​វិញ នោះ​រកតែ​មួយថ្ងៃ​ក៏​ឃើញ​ដែរ ប៉ុន្តែ ដោយសារតែ​ជនដៃដល់​មាន​ខ្សែ​ធំ​នៅ​ពីក្រោយ ទើប​រឿងនេះ​បន្ត​ស្ងាត់ឈឹង​បែបនេះ​៕

Loading...