៦ ចំណុចស្តីពី វ៉ាក់សាំងចិន Sinovac Biotech

ចិន៖ ជនជាតិចិនម្នាក់ដែលធ្លាប់រៀនភាសាខ្មែរ និងធ្លាប់បានធ្វើដំណើរទស្សនាខ្សែផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្រុមហ៊ុន Sinovac Biotech ក្រុងប៉េកាំង បានចែករំលែកបទពិសោធន៍របស់ខ្លួន អំពីការចាក់វ៉ាក់សាំងចិន Sinovac Biotech ទៅដល់ជនជាតិខ្មែរ​។ ក្នុងនោះមានចំនួន៦ ចំណុច៖

ទី១. បន្ទាប់ពីការចាក់វ៉ាក់សាំងរួច មនុស្សភាគច្រើនលើសលុបនឹងអាចមានភាពស៊ាំនឹងវីរុស។

២. គិតរហូតថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ ប្រជាជនចិនជិត ១ លាននាក់បានចាក់វ៉ាក់សាំងជាបន្ទាន់ គ្មានករណីលេចចេញប្រតិកម្មយ៉ាងធ្ងន់ធ្ងរទេ ។

៣. បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទីមួយយ៉ាងហោចណាស់រយៈពេល ១៤ថ្ងៃ ទើបអាចចាក់វ៉ាក់សាំងដូសទីពីរ ម្លោះហើយប្រមាណ ២ សប្តាហ៍ទៀត ទើបអាចទទួលបានប្រសិទ្ធភាពយ៉ាងល្អប្រសើរ ។

៤ . អ្នកចាក់វ៉ាក់សាំងអាចកាត់បន្ថយហានិភ័យឆ្លងជំងឺប្រមាណ ៨០% ក្នុងរយៈពេលមួយ ។

៥. បន្ទាប់ពីចាក់វ៉ាក់សាំងរួច ត្រូវរង់ចាំនៅនឹងកន្លែងរយៈពេល ៣០ នាទីដើម្បីសង្កេតមើលសិន ។ ថ្ងៃដដែលនេះមិនត្រូវងូតទឹក ។

៦. ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមិនត្រូវអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ ១៩ ទេ ។ ស្រ្តីដែលកំពុងមករដូវអាចចាក់វ៉ាក់សាំងបាន ។ ក្រៅពីនេះ អ្នកជំងឺប្រគ្រីវ អ្នកជំងឺទឹកនោមផ្អែមនិងអ្នកជំងឺបេះដូងដែលលេចចេញរោគសញ្ញាធ្ងន់ធ្ងរសុទ្ធតែមិនអនុញាតឱ្យចាក់វ៉ាក់សាំងទេ ៕

Loading...