​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បដិសេធ​ Pages​ ដែល​ក្លែងបន្លំ​ដោយ​ប្រើ​ឈ្មោះ​និង​រូប​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចេញ​លិខិត​បដិសេធ​បណ្តាញ​ព័ត៌មាន​សង្គម​មួយ​ដែល​យកឈ្មោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​។​

​យោង​តាម​លិខិត​បដិសេធ​ដែល​ចុះហត្ថលេខា​ដោយ​ លោក​ ឧត្តមសេនីយ៍ត្រី​ អេ​ង​ ហ៊ី​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជាក់​ថា​៖​ ក្នុង​ពេល​ថ្មីៗ​នេះ​ មាន​បណ្តាញ​ព័ត៌មាន​សង្គម​មួយ​ឈ្មោះ​ (Pages​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​)​ បាន​ផ្សាយ​ព័ត៌មាន​ដោយ​ប្រើ​ឈ្មោះ​និង​ប្រើ​រូប​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ហើយ​បាន​បញ្ជាក់​នៅ​លើ​ Pages​ នោះ​ថា​ “​សូម​ស្វាគមន៍​មក​កាន់​ទំព័រ​ផ្លូវការ​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ផ្កាយ​មាស​4​ សៅ​ សុខា​”​ ។​

​ការ​ប្រព្រឹត្ត​នេះ​ គឺជា​អំពើ​ឆបោក​ដែល​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​។​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សូម​បដិសេធ​ចំពោះ​ Pages​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ ដែល​ផ្សាយ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​នោះ​ ពិតជា​មិនមែន​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ ទេ​។​ សូម​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​បុគ្គល​យកឈ្មោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មក​ប្រើ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ បើ​យោង​តាម​ក្រមព្រហ្មទណ្ឌ​ការ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ជា​បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៧៧​ (​និយម​ន័យ​នៃ​ការ​ឆបោក​)​។​ និយម​ន័យ​នៃ​ការ​ឆបោក​៖​ អំពើ​ឆបោក​ គឺជា​អំពើ​បន្លំ​ចំពោះ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ណាមួយ​ ដោយ​ប្រើ​ឈ្មោះ​ក្លែង​ ដោយ​អះអាង​ទៅ​លើ​ឋានៈ​ក្លែង​ ដោយ​រំលោភ​លើ​ឋានៈ​ពិតប្រាកដ​ ឬ​ដោយ​ប្រើ​ឧបាយកល​ទុច្ចរិត​ ហើយ​ដូច្នេះ​បាន​ទទួល​ពី​បុគ្គល​នេះ​ ដែល​នាំ​ឱ្យ​ខូចប្រយោជន៍​របស់​បុគ្គល​នេះ​ ឬ​របស់​តតិយជន​នូវ​៖​ ១-​ការ​ប្រគល់​មូលនិធិ​ តម្លៃ​ ឬ​ទ្រព្យសម្បត្តិ​អ្វីមួយ​ ២-​ការ​ផ្គត់ផ្គង់​សេវា​ ៣-​ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច​ ឬ​ជា​ការ​ឱ្យ​រួច​ពី​កាតព្វកិច្ច​។​

​យោង​តាម​និយម​ន័យ​នេះ​ បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​នឹង​ទទួល​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១​លាន​រៀល​ទៅ​៦​លាន​រៀល​។​ ជាក់ស្តែង​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ ការ​ដែល​បុគ្គល​នេះ​បង្កើត​ “Pages​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​”​ គឺ​ដើម្បី​ទទួល​បានការ​ផ្គត់ផ្គង់​សេវា​ ហើយ​សេវា​នោះ​គឺ​សេវា​ព័ត៌មាន​ ជា​ពិសេស​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​សរសេរ​ក្នុង​Pages​នោះ​ថា​ “​សូម​ស្វាគមន៍​មក​កាន់​ទំព័រ​ផ្លូវការ​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ផ្កាយ​មាស​4​ សៅ​ សុខា​”​ ដើម្បី​ទទួល​សាធារណជន​ Like​ បាន​ច្រើន​ នេះ​ជា​ភស្តុ​តាង​មួយ​។​

​បុគ្គល​ដែល​បាន​បន្លំ​ពី​លើក​មុន​នោះ​ក៏​បាន​រក​ឃើញ​ដែរ​តែ​ដោយសារ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មិន​ប្តឹង​ឱ្យ​អនុវត្ត​តាម​ច្បាប់​ គឺ​ត្រឹមតែ​ឱ្យ​លុប​ចោល​ហើយ​ឈប់​ប្រើ​Pages​នោះ​ទៀត​ ៕

aes (2)

aes (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *