​កប៉ាល់​៣​គ្រឿង​កំពុង​រៀបចំ​ដឺ​ក​ខ្សាច់​ចេញពី​ក្រុងព្រះសីហនុ​

យ៉ាងតិច​កប៉ាល់​ធំៗ​ចំនួន​៣​គ្រឿង​របស់​ក្រុមហ៊ុន​ផ្សេងៗ​គ្នា​ បាន​ចូល​មក​ដែនសមុទ្រ​កម្ពុជា​ ក្នុងស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ប្រមូល​ខ្សាច់​សមុទ្រ​ ដោយ​ក្នុង​មួយ​កប៉ាល់​អាច​ផ្ទុក​ខ្សាច់​បាន​ជាង​៥​ម៉ឺន​តោន​។​ នេះ​បើ​តាម​ការ​ផ្ទៀងផ្ទាត់​របស់​VOD​ទៅ​លើ​ឯកសារ​ និង​ប្រភព​ដែល​បាន​តាមដាន​កិច្ចការ​នេះ​។​

​ឯកសារ​បញ្ជាក់​ថា​កប៉ាល់​បាន​ចូល​មក​ដែនសមុទ្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦​ និង​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៥​។​ ប្រភព​ដែល​បាន​តាមដាន​ការ​ដឹក​ខ្សាច់​នេះ​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​កប៉ាល់​បាន​ចាប់ផ្តើម​ចូល​មក​ដែនទឹក​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្តបន្ទាប់​ កាលពី​ស​ប្តា​ហ៍​មុន​ និង​នៅ​អាទិត្យ​ទី​១១​ខែមករា​ ឆ្នាំ​២០១៥​នេះ​ ដោយ​ចំណាយពេល​៣​ថ្ងៃ​,​ ៤​ថ្ងៃ​ ឬ​ក៏​មួ​យស​ប្តា​ហ៍​ ដើម្បី​ប្រមូល​ខ្សាច់​ពី​ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ដឹក​ចេញ​ទៅ​ក្រៅប្រទេស​ជា​ពិសេស​ប្រទេស​សិង្ហ​បុរី​។​

​តាម​ការ​ពិនិត្យ​ឯកសារ​ កប៉ាល់​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​ចំនួន​៣​ មានឈ្មោះ​ដូច​ជា​ក្រុមហ៊ុន​ DAI​ CAT​ ដែល​គ្រប់គ្រង​ដោយ​វៀតណាម​ ហើយ​កប៉ាល់​អាច​ផ្ទុក​ខ្សាច់​បាន​ប្រមាណ​៥៨០០០​តោន​ ក្រុមហ៊ុន​ HKL​ Group​ Limited​ Company​ ដែល​អាច​ដឹក​ខ្សាច់​បាន​៥៧៦០០​តោន​ និង​ក្រុមហ៊ុន​មួយទៀត​មានឈ្មោះ​ថា​KVL​ Group​ ដែល​អាច​ដឹក​ខ្សាច់​បាន​ទំហំ​ប្រហាក់ប្រហែល​គ្នា​។​ ប្រភព​ឲ្យ​ដឹង​ទៀត​ថា​ភាគច្រើន​នៃ​អ្នកធ្វើការ​លើ​កប៉ាល់​ទាំងនោះ​ជា​ជនជាតិ​វៀតណាម​។​

​ប្រភព​ឲ្យ​ដឹង​ទៀត​ថា​កប៉ាល់​ដឹក​ខ្សាច់​បណ្តោយ​ប្រវែង​ជាង​១៨០​ម៉ែត្រ​ ទទឹង​ជាង​៣០​ម៉ែត្រ​ ដោយ​បាន​ចូល​មក​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ផែ​ប្រេង​សូ​គី​ម៉ិច​ នៅ​ស្រុក​ស្ទឹង​ហាវ​ ។​ ប្រភព​បន្ត​ថា​កប៉ាល់​នោះ​បាន​ដឹក​ខ្សាច់​ដែល​ប្រមូល​បាន​ពី​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តកោះកុង​។​

This​ browser​ doesn’t​ support​ video.​ Please​ download​ the​ file:

(​វី​ដេ​អូ​នៃ​ការ​ប្រមូល​ខ្សាច់​ដាក់​កប៉ាល់​ធំៗ​)

​គួរ​រំ​ឮ​កថា​ កាលពី​ថ្ងៃ​ទី​២៥​ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ DAI​ CAT​ បាន​នាំ​កប៉ាល់​របស់​ខ្លួន​មក​ប្រមូល​ខ្សាច់​សមុទ្រ​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​ Dai​ Cat​ លោក​ Jimmy​ Tran​ ដែល​ជា​ជនជាតិ​វៀតណាម​អា​មេ​រិ​ក​ធ្លាប់​ប្រាប់​VOD​ថា​ក្រុមហ៊ុន​របស់​លោក​បាន​អស់​សុពលភាព​ក្នុង​ការ​បូម​ខ្សាច់​តាំងពី​ខែសីហា​ ឆ្នាំ​២០១៤​ ហើយ​លោក​ក៏​បញ្ឈប់​ការ​បូម​ខ្សាច់​ចាប់តាំងពី​ពេល​នោះ​មក​។​ លោក​បដិសេធ​ថា​ក្រុមហ៊ុន​មិន​បាន​ដឹក​ជញ្ជូន​ខ្សាច់​សមុទ្រ​ទៅ​ក្រៅប្រទេស​នោះ​ទេ​។​

​អភិបាលខេត្ត​ព្រះ​សីហ​នុ​ លោក​ ឈិ​ត​ សុ​ខុន​ មាន​ប្រសាសន៍​ថា​លោក​មិន​បានដឹង​ថា​តើ​មាន​កប៉ាល់​ចូល​មក​ដឹក​ខ្សាច់​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ​ ដើម្បី​ប្រមូល​ខ្សាច់​ក្នុង​ទំហំ​ធំ​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​បូម​ខ្សាច់​ ដោយ​មាន​លិខិតអនុញ្ញាត​ចេញ​ដោយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។​ លោក​បញ្ជាក់​ថា​«​ខ្ញុំ​អត់​បានដឹង​ទេ​ ព្រោះ​គេ​អត់​បាន​រាយការណ៍​។​ នៅ​ស្រុក​ស្ទឹង​ហាវ​ ក៏​មានការ​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​ខ្មៅ​ ព្រោះ​គេ​មាន​អាជ្ញាប័ណ្ណ​។​ តែ​ការ​បូម​ជាក់ស្តែង​យ៉ាងម៉េច​ អត់​ដឹង​ទេ​»​។​ លោក​ស្នើ​ឲ្យ​សាកសួរ​សំណួរ​នេះ​ទៅ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​វិញ​។​

​ការ​រឹត​បន្តឹង​ការ​បូម​ខ្សាច់​សមុទ្រ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​នៅ​កម្ពុជា​ លោក​ លឹ​ម​ គាន​ហោ​ បាន​ប្រកាស​ថា​រហូត​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងអស់​នៅ​កម្ពុជា​មិន​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នោះ​ទេ​។​
​អត្ថបទ​ផ្សេងៗ​ទៀត​

​ការ​បន្ត​បូម​ខ្សាច់​សមុទ្រ​លួចលាក់​នៅ​តែ​មាន​ បើ​ទោះ​រដ្ឋមន្ត្រី​ប្រកាស​ថា​មិន​មាន​អាជ្ញាប័ណ្ណ​
​ក្រសួង​រ៉ែ​ និង​ថាមពល​ ប្រកាស​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ ចាត់​វិធាន​ផ្លូវច្បាប់​ករណី​បន្ត​បូម​ខ្សាច់​
​ក្រុមហ៊ុន​វៀតណាម​ដឹក​ខ្សាច់​សមុទ្រ​ទៅ​ក្រៅប្រទេស​រាប់​ម៉ឺន​តោន​ ទោះ​រដ្ឋមន្ត្រី​ប្រកាស​ថា​គ្មាន​អាជ្ញាប័ណ្ណ​
​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​នៅ​កម្ពុជា​ ព្រមាន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​

​ទោះជា​យ៉ាងណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ម៉េ​ង​ សក្តិ​ធា​រ៉ា​ ប្រាប់​VOD​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​ខែមករា​នេះ​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បូម​ខ្សាច់​សមុទ្រ​ទៅ​ក្រៅប្រទេស​ មាន​ចំនួន​៤​ក្រុមហ៊ុន​ដែល​មាន​សុពលភាព​ក្នុង​ការ​បូម​ខ្សាច់​សម្រាប់​ឆ្នាំ​២០១៥​នេះ​ គឺ​នៅ​ខេត្តកោះកុង​ចំនួន​២​ក្រុមហ៊ុន​ និង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២​។​ កាលពីមុន​ ក្រុមហ៊ុន​ចំនួន​២២​ដែល​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​បូម​ខ្សាច់​សមុទ្រ​ទៅ​ក្រៅប្រទេស​។​

​លោក​ ម៉េ​ង​ សក្តិ​ធា​រ៉ា​ បន្ត​ថា​នៅ​ក្នុង​ខេត្តកោះកុង​ ក្រុមហ៊ុន​ចំនួន​២​ដែល​ទទួល​បានការ​បូម​ខ្សាច់​សមុទ្រ​នោះ​ រួម​មាន​ក្រុមហ៊ុន​Direct​ Access​ ដែល​បូម​នៅ​តំបន់​ប្រេង​អណ្តូងទឹក​ ស្រុក​បុ​ទុម​សាគរ​ ហើយ​សុពលភាព​មាន​ទៅ​ដល់​ខែសីហា​ ឆ្នាំ​២០១៥​។​ ចំណែក​ក្រុមហ៊ុន​International​ Rainbow​ បូម​នៅ​តាម​ដងព្រែក​កន្ទួត​ ហើយនឹង​ផុត​សុពលភាព​នៅ​ចុងឆ្នាំ​២០១៥​។​ លោក​បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​មិន​បាន​បន្ត​សុពលភាព​ដល់​ក្រុមហ៊ុន​ទៀត​នោះ​ទេ​ ដោយ​រង់ចាំ​ឲ្យ​មានការ​សិក្សា​ជលវិទ្យា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។​

​របាយការណ៍​របស់​អង្គការ​Global​ Witness​ ចេញផ្សាយ​កាលពី​ខែឧសភា​ ឆ្នាំ​២០១០​ ឲ្យ​ដឹង​ថា​ប្រទេស​សិង្ហ​បុរី​ជា​អ្នក​ប្រើប្រាស់​ខ្សាច់​ដែល​បាន​នាំ​ចេញពី​ ប្រទេស​កម្ពុជា​ជា​ចម្បង​។​ ហើយ​ប្រតិបត្តិការ​ពី​ខេត្ត​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ ស្មានថា​មាន​តម្លៃ​ប្រមាណ​២៤៨​លា​នុ​ដ​ល្លា​រអា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ តាម​តម្លៃ​លក់រាយ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​។​ របាយការណ៍​បន្ត​ថា​ឧស្សាហកម្ម​ខ្សាច់​នៅ​កម្ពុជា​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​២​រូប​ដែល​ជិត​ស្និ​ទ្ធិ​ នឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ ម៉ុង​ ឫ​ទ្ធី​ និង​លោក​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​។​ របាយការណ៍​ថា​ការ​ខ្វះខាត​តម្លាភាព​ និង​ការ​ទទួលខុសត្រូវ​ទាំងស្រុង​ជុំវិញ​ការ​ផ្តល់​ឲ្យ​ និង​អ្នក​ទទួល​ប្រយោជន៍​នៃ​អាជ្ញាប័ណ្ណ​ខ្សាច់​ទាំងនេះ​ហើយ​Global​ Witness​ រក​ឃើញ​ភ័ស្តុ​ង​តាង​ពី​ការ​បាត់បង់​ប្រាក់​ចំណាយ​មិនធម្មតា​ជា​ច្រើន​។​

​លោក​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ធ្លាប់​ប្រាប់​VOD​ថា​ក្រុមហ៊ុន​លោក​មិន​បាន​បូម​ខ្សាច់​ប៉ុន្មាន​ខែ​មក​ហើយ​ ហើយ​លោក​មិន​ធ្លាប់​ស្គាល់​ក្រុមហ៊ុន​DAI​ CAT​ នោះ​ទេ​។​ លោក​បន្ត​ថា​នៅ​ក្នុង​ខេត្តកោះកុង​មាន​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​ចំនួន​ទៀត​ មិនមែន​រាល់​ក្រុមហ៊ុន​ទាំងអស់​ជា​របស់​លោក​នោះ​ទេ​។​

​ប្រធាន​ចលនា​មាតា​ធម្មជាតិ​ លោក​ អា​ឡិច​ ចាន់​ដ្រូ​ ប្រាប់​VOD​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែមករា​ លោក​បាន​ចុះ​ត្រួតពិនិត្យ​មើល​ការ​បូម​ខ្សាច់​នៅ​តំបន់​មួយ​ចំនួន​ ក្នុង​ខេត្តកោះកុង​ ដោយ​លោក​សង្កេត​ឃើញ​មានការ​បូម​ខ្សាច់​លួចលាក់​នៅ​តំបន់​ព្រែក​តា​ចាន់​បន្ត​ទៀត​។​ លោក​បន្ត​ថា​តំបន់​មួយ​ចំនួន​ ក្រុមហ៊ុន​បាន​បញ្ឈប់​ការ​បូម​ខ្សាច់​ តែ​ការ​ដឹក​ជញ្ជូន​ខ្សាច់​នៅ​តែ​មាន​។​ លោក​បញ្ជាក់​ថា​«​សកម្មភាព​បូម​ខ្សាច់​ នៅ​តែ​មាន​១០០​ភាគយ​។​ យើង​មាន​GPS​ រូបភាព​ វី​ដេ​អូ​ និង​ពាក្យ​សម្តី​របស់​ប្រជា​សហស​គម​ន៍​»​។​

​របាយការណ៍​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ជាតិ​កម្ពុជា​(IUCN)​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១២​ ឲ្យ​ដឹង​ថា​ការ​បូម​ខ្សាច់​បាន​បំផ្លាញ​ជម្រក​ត្រី​ ដែល​បណ្តាល​ឲ្យ​ការ​ចាប់​ត្រី​បាន​ធ្លាក់​ចុះ​ពី​៧០​ទៅ​៩០​ភាគរយ​។​

​រហូត​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​នៅ​តំបន់​សមុទ្រ​ខេត្តកោះកុង​បង្ហាញ​ភាព​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ទីតាំង​តំបន់​ទេសចរណ៍ធម្មជាតិ​សម្រាប់​សហគមន៍​នា​ពេល​អនាគត​ ដោយសារ​តែ​ក្រុម​ឈ្មួញ​បរទេស​បាន​ប្រើ​កប៉ាល់​ធំៗ​ ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ក្បែរ​តំបន់​រស់នៅ​របស់​ពួក​គាត់​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *