​កម្មការិនី​ម្នាក់​ធ្លាក់​ពីលើ​រថយន្ត​ដឹក​កម្មករ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​

​ខេត្តកំពង់ស្ពឺ​៖​ កម្មការិនី​ម្នាក់​កំពុង​ស្ថិត​នៅ​លើ​រថយន្ត​ដឹក​កម្មករ​សុខៗ​ ស្រាប់តែ​ធ្លាក់​ចុះ​មក​ដី​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំង​ព្រលឹម​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៨​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចំណុច​គីឡូ​ម៉ែ​ត​៣៤​ និង​លេខ​៣៥​ ភូមិ​ព្រៃ​សូ​ភី​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កម្មការិនី​រង​គ្រោះ​ធ្លាក់​ពីលើ​រថយន្ត​ដឹក​កម្មករ​នោះ​ឈ្មោះ​ តូន​ អេ​វ​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ក្រសាំង​ ឃុំ​ក្រាំងចេក​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​មួយ​គ្រឿង​ ម៉ាក​ កូរ៉េ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-9673​ បើកបរ​ដោយ​ឈ្មោះ​ យឹ​ម​ មឿ​ន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​រំ​ពាំង​រំ​ពាក់​ ឃុំ​សាមគ្គី​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​ នៅ​ក្នុង​រថយន្ត​មាន​ដឹក​កម្មករ​រោងចក្រ​យូ​ក្រោ​ន​ផលិត​ខ្សែ​កាស​ ក្នុង​សួន​វ៉ា​យ​សឺ​វេន​ ភូមិ​រំដួល​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ បើកបរ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ មិនដឹង​យ៉ាងម៉េច​ ស្រាប់តែ​ធ្លាក់​កម្មការិនី​ពីលើ​រថយន្ត​ដែល​កំពុង​តែ​បើកបរ​នោះ​តែ​ម្តង​ ៕​ សិរី​ណូ​ន​


se

drr

Loading...

Leave a Reply

Your email address will not be published. Required fields are marked *