​កម្លាំង​នគរបាល តាម​បង្ក្រាប និង​ចាប់ខ្លួនរហូតដល់ស្រុក​គីរីវង់ នូវជនសង្ស័យ និង​អ្នក​រួមគំនិត សម្លាប់​បុរស​ម្នាក់ នៅ​ខណ្ឌ​ច្បារអំពៅ

ភ្នំពេញ៖ នា​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ក្រោយ​បើក​ការស្រាវជ្រាវ យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ទីបំផុត ជនដៃដល់ និង​អ្នក​រួមគំនិត ធ្វើ​សកម្មភាព​អារ ក សម្លាប់​បុរស​ម្នាក់ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ ត្រូវ​កម្លាំង​នគរបាល តាម​បង្ក្រាប និង​ចាប់បាន​ហើយ នៅ​ស្រុក​គីរីវង់ ខេត្តតាកែវ ។​

​​សមត្ថកិច្ច បាន​ថ្លែងថាៈ ជនសង្ស័យ​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប ភេទ​ប្រុស ឃាត់ខ្លួន​បាន​នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​១ មុខ​មណ្ឌល​សុខភាព​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ និង​ឈ្មោះ ម៉េង ណា​ឃីម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឃាត់ខ្លួន​បាន នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ , អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ និង កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ ។​

កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​សាកសួរ និង​រៀបចំ​ឯកសារ ប្រគល់​ជនសង្ស័យ និង​វត្ថុតាង ឲ្យ​ទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី និង​ត្រៀម​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ ។

បើតាមក្រុមជនសង្ស័យបាននិយាយថា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ នៅ​ថ្ងៃកើតហេតុ ពួកខ្លួន បាន​រៀប​គម្រោង និង​បបួល​ជនរងគ្រោះ មក​ហូប​អី​ជុំគ្នា នៅ​កោះ​ពេជ្រ ដោយ​ស្ថាន​ភាពមិនប្រក្រតី ក៏បាន​នាំគ្នា ទៅផ្ទះ​វិញ​រៀងខ្លួន​។ មិនបាន​ប៉ុន្មាន ក្រុម​ជនសង្ស័យ បាន​ហៅ​ជនរងគ្រោះ មក​ក្រៅ​ម្ដងទៀត មក​ម្ដុំ​ផ្លូវជាតិ​លេខ​១ លុះ​មកដល់​ចំណុច​ងងឹត ក៏បាន​ធ្វើ​សកម្មភាព​តែម្ដង​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង ២​នាក់ បាន​ចែក​សម្ភារ​គ្នា ក្នុងនោះ ឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យក​ចិ​ញ្ជៀ​ន​មាស និង​ខ្សែ ក ។ ចំណែក​ឈ្មោះ ម៉េង ណា​ឃីម យក​ម៉ូតូ​, ទូរស័ព្ទដៃ និង​ខ្សែដៃ រួច​ក៏​នាំគ្នា​គេចខ្លួន រៀងៗ​ខ្លួន​ ៕

Loading...