​កសិករ​ចិន​ម្នាក់​ដុត​សម្លាប់ខ្លួន​ នៅ​ខាងក្រៅ​ការិយាល័យ​រដ្ឋាភិបាល

កសិករ​ម្នា​ក់បាន​ដុត​សម្លាប់ខ្លួន​នៅលើ​ផ្លូវ​មួយ​នៅ​ខាងក្រៅ​ការិយាល័យ​ក្រុមប្រឹក្សា​ក្នុង​តំបន់ នៅ​ប្រទេស​ចិន បន្ទាប់ពី​​ក្រុមមន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់ មិនបាន​រក្សា​ពាក្យសន្យា​ក្នុងការ​បង់ថ្លៃ​ឲ្យ​ទៅ​កាត់​ចំពោះ​ដីស្រែ​ចំការ​របស់គាត់​ដែល​​ក្រុមមន្ត្រី​ក្នុង​តំបន់​នេះ បាន​យក​ធ្វើជា​ផ្លូវ​ធំថ្មី​។​

​ក្រុមមន្ត្រី បាន​សន្យា​ផ្តល់ប្រាក់​ទៅ​ឲ្យ​កសិករ​នេះ​ជា​ថ្នូរ​នឹង​ការដោះដូរ​ដី​របស់គាត់​ដើម្បី​កសាង​ផ្លូវ​ធំថ្មី​មួយ​ខ្សែ ប៉ុន្តែ​ កសិករ​នេះ​បាន​រង់ចាំ​ការបង់ប្រាក់​ឲ្យ​គាត់​អស់​រយៈពេល​ជាច្រើន​ខែ​។ គាត់​បាន​បាត់បង់​ប្រាក់ចំណូល​ដ៏​ច្រើន​បន្ទាប់ពី​​ដី​របស់គាត់​ត្រូវបាន​យក​ធ្វើជា​ផ្លូវ​មក​នោះ​។
​បន្ទាប់ពី​ការអំពាវនាវ​រក​ជំនួយ​របស់គាត់ មិនមាន​ការឆ្លើយតប​ពី​ក្រុមមន្ត្រី​ក្នុង​តំបន់​
មក​នោះ កសិករ​នេះ​ឈ្មោះ Qiang Yuan អាយុ​៤៥​ឆ្នាំ​រូបនេះ បាន​ទៅ​អង្គុយ​នៅ​ពីមុខ​អគារ​ក្រុមប្រឹក្សា​នេះ ហើយ​បាន​ចាក់​សាំង​លើ​ខ្លួន​គាត់ ហើយ​បន្ទាប់មក​ក៏​ដុត​ខ្លួន​ឲ្យ​ឆេះ ដោយមាន​អណាត​ភ្លើង​ឆេះ​ជាខ្លាំង នៅ​ចំពោះមុខ​ក្រុមមន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​នោះ​។​

​ដោយសារ​ការជួយ​ដ៏​រហ័ស​ពី​ពួក​សន្តិសុខ​ក្នុងការ​ពន្លត់ភ្លើង​ដែល​ឆេះ​ខ្លួន​គាត់​នៅពេលនោះ ភ្លើង​ឆេះ​លើ​ខ្លួន​គាត់ បាន​រលត់​ហើយ​គាត់​ត្រូវបាន​ប្រញាប់ប្រញាល់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ ​អ្នកនាំពាក្យ​ម្នាក់​នៃ​មន្ទីរពេទ្យ​នេះ បាន​និយាយថា “ គាត់​បាន​ឆេះ​រលាក​ខ្លាំង​ប្រហែល​៧០​ភាគរយ​នៅលើ​ខ្លួនប្រាណ​របស់គាត់ ប៉ុន្តែ គាត់​នៅរស់​” ។​

china

Loading...

Leave a Reply

Your email address will not be published. Required fields are marked *