​កិច្ចប្រជុំ​សន្តិភាព​ស៊ី​រី​ទឹក​ទី​២​ចាប់ផ្តើម​សា​ជា​ថ្មី​

​ប្រតិភូ​ពិសេស​អង្គការសហប្រជាជាតិ​ដើម្បី​បញ្ហា​ស៊ី​រី​ លោក​ Staffan​ de​ Mistura​ កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​លើក​ទី​២​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះ​បាន​ចាប់ផ្តើម​ជា​ថ្មី​ ។​

​លោក​ Staffan​ de​ Mistura​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​គាត់​មក​ពី​ទីក្រុង​មូ​ស្គូ​ ទីក្រុង​អាម​មេន​ ដា​ម៉ា​កាស​ និង​តេ​អេ​រ៉​ង់​ថា​ «​កិច្ចប្រជុំ​ដំបូង​ ធ្វើ​ឡើងជា​មួយ​ប្រតិភូ​គណៈកម្មការ​ចរចា​ជាន់ខ្ពស់​(HNC),​ ខ្ញុំ​បាន​សង្ខេប​ពួក​គេ​អំពី​ដំណើរ​ទស្សនកិច្ច​ ហើយ​ខ្ញុំ​បញ្ជាក់​ថា​ យើង​បន្ត​ជំរុញ​របៀបវារៈ​ដែល​យើង​នឹង​ជំរុញ​ផង​ដែរ​ជាមួយ​រដ្ឋាភិបាល​ ការ​ផ្លាស់​ប្តូរ​នយោបាយ​ អភិបាលកិច្ច​ និង​រដ្ឋធម្មនុញ្ញ​»​ ។​

​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កិច្ច​ពិភាក្សា​សន្តិភាព​ដែល​អង្គការសហប្រជាជាតិ​ធ្វើ​ជា​អាជ្ញាកណ្តាល​នោះ​ មិន​ទទួល​បាន​លទ្ធផល​ច្រើន​ដែល​អាច​ឈាន​ដល់​បញ្ចប់សង្គ្រាម​អូស​បន្លាយពេល​៥​ឆ្នាំ​នៅ​ស៊ី​រី​ សម្លាប់​មនុស្ស​រាប់​សែន​នាក់​ ព្រមទាំង​បណ្តាល​ឲ្យ​ពលរដ្ឋ​បាត់បង់​ជម្រក​រាប់​លាន​នាក់​នោះ​ទេ​ ។​

​កិច្ច​ពិភាក្សា​លើក​ទី​១​ក្នុង​ដំណាក់កាល​៣​លើក​ ដែល​បញ្ចប់​ទៅ​កាលពី​ខែ​មុន​នោះ​ បាន​សម្រេច​នូវ​គោលការណ៍​១២​ចំណុច​ដែល​ភាគី​ពាក់ព័ន្ធ​ព្រមព្រៀង​គ្នា​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ វា​បាន​ខ្វែងគំនិត​គ្នា​នៅ​ត្រង់​ចំណុច​ស្តី​អំពី​ការ​ផ្លាស់​ប្តូរ​ នយោបាយ​។​

​ដឹកនាំ​ដោយ​លោក​ Asaad​ al-Zoubi​ គណៈកម្មការ​ចរចា​ជាន់ខ្ពស់​(HNC)​ គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​បញ្ជាក់​ថា​ ខ្លួន​វិល​ត្រឡប់​ចូលរួម​ពិភាក្សា​តាម​រយៈ​ដំណោះស្រាយ​លេខ​២២៥៤​ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​ ។​ ប្រភព​បញ្ជាក់​ថា​ ការ​ដក​ប្រធានាធិបតី​ស៊ី​រី​ បា​សា​ អាល់​អាសា​ដ​ ពី​អំណាច​គឺជា​រឿង​សំខាន់​ ។​

​លោក​បន្ត​ថា​ យើង​នៅ​ទី​នេះ​ដើម្បី​ចរចា​ក្នុង​គោលបំណង​សម្រេច​បានការ​ផ្លាស់​ប្តូរ​នយោបាយ​មួយ​ ហើយ​ឆ្ពោះទៅ​រក​ការ​បង្កើត​ស្ថាប័ន​គ្រប់​គ្រង់​ការ​ផ្លាស់​ប្តូរ​នេះ​ ពីព្រោះ​ថា​ វា​ជា​វិធី​តែ​មួយ​គត់​នៃ​ដំណោះស្រាយ​ដែល​ឈាន​ទៅ​រក​ការ​បញ្ចប់​ការ​បង្ហូរ​ ឈាម​ និង​ការ​ឈឺចាប់​របស់​ប្រជាជន​ស៊ី​រី​ ។​

​លោក​ al-Zoubi​ បាន​បន្ថែម​ថា​ បញ្ហា​ស៊ី​រី​អាច​ដោះស្រាយ​បាន​ទាល់តែ​ការ​ចាកចេញ​របស់​លោក​អាល់​អាសា​ដ​ និង​មន្ត្រី​សំខាន់​មួយ​ចំនួន​ទៀត​ដែល​ជា​និមិត្តរូប​របស់​របប​នេះ​ ហើយ​ការ​បោះ​ឆ្នោត​សភា​ ដែល​ធ្វើ​ឡើង​នៅ​ទីតាំង​ដែល​គ្រប់គ្រង​ដោយ​របប​ស៊ី​រី​សព្វថ្ងៃ​នោះ​ ជា​រឿង​អត់​ប្រយោជន៍​ ។​

​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​មក​នោះ​ ត្រូវ​បាន​លើក​មក​ពិភាក្សា​ផង​ដែរ​ ខណៈ​ជំនួយ​មនុស្សធម៌​ក្នុង​ប្រទេស​នេះ​ត្រូវការ​កាន់តែ​ច្រើន​ឡើង​ ។​

​ប្រតិភូ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​ Bashar​ al-Jafaari​ តំណាង​ដោយ​លោក​បា​សា​ អាល់​អាសា​ដ​ ជា​អ្នក​ទៅ​ចូលរួម​ប្រជុំ​ដើម្បី​សន្តិភាព​លើក​ទី​២​នេះ​ ៕​

135276155_14605901835861n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *