​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ទទួល​បាន​មូល​និ​ធិ​ហិរញ្ញប្បទាន​ជិត​ ៥​ លាន​ដុល្លារ​អា​មេ​រិ​ក​

ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ទទួល​បាន​មូល​និ​ធិ​ហិរញ្ញប្បទាន​ជិត​ ៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​តម្លើង​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ចំនួន ២៤ និងស្ថានីយ៍ទំនប់ស្វ័យប្រវត្តិ​ ៥៥​ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។​

យោង​តាម​សេចក្តីជូនដំណឹង​របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ​(UNDP)​ ឱ្យ​ដឹង​ថា​ គម្រោង​នេះ​ មាន​រយៈពេល​ ៤​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៥​ ដល់​ ២០១៩​។​ មូល​និ​ធិ​ហិរញ្ញប្បទាន​ផ្តល់​ដោយ​មូលនិធិ​ហិរញ្ញប្បទាន​ដល់​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​ (Least​ Developed​ Countries​ Fund​ )​នូវ​ទឹកប្រាក់​ចំនួន​ ៤,៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ដែលគាំទ្រ​ដោយ​អង្គការ​UNDP​។​

​គម្រោង​ស្តារ​ឡើង​វិញ​នៃ​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ​។​

​បច្ចុប្បន្ន​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ចំនួន​ ២៤​ កំពុង​តម្លើង​សម្រាប់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ប្រើប្រាស់​តាមដាន​ព័ត៌មាន​ក្នុង​ការ​ផែនការ​ និង​ដំណោះស្រាយ​បឋម​ ដើម្បី​ត្រៀមខ្លួន​ជា​មុន​សម្រាប់​ទប់ស្កាត់​មហន្តរាយ​ធម្មជាតិ​។​

​គម្រោង​នេះ​កំពុង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ចំនុច​ខ្វះចន្លោះ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវការ​បំពេញ​ចំនួន​បី​សំខាន់ៗ​។​ ចំណុច​នោះ​ រួម​មាន​ ការ​បង្កើន​សមត្ថភាព​សា្ថ​ប័ន​អំពី​ព័ត៌មាន​នៃ​ការ​ព្យា​ការណ៍​អាកាសធាតុ​ ជល​សាស្ត្រ​ អាកាសធាតុ​ និង​ព័ត៌មាន​បរិស្ថាន​។​

​ព័ត៌មាន​អាកាសធាតុ​ ដែល​អាច​ប្រើប្រាស់​បាន​ និង​សម្រាប់​ប្រើប្រាស់​ផែនការ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ក៏​ដូច​ជា​ការ​ប្រា​ស័​យ​ទាក់ទង​គ្នា​ឆ្លង​ដែន​ក្នុង​តំបន់​ផង​ដែរ​។​

​ពង្រឹងសមត្ថភាព​ស្ថាប័ន​ ដើម្បី​ដំណើរការ ​និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​នៃ​អាកាសធាតុ​ រួម​ទាំង​ផ្នែក​ទន់​និង​ផ្នែក​រឹង​ដើម្បី​តាមដាន​អាកាសធាតុ​។​

​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ត្រូវ​តម្លើង​ក្នុង​ ខេត្ត​ ព្រះ​វិហារ​ កំពង់ធំ​ កំពង់ស្ពឺ​ កណ្តាល​ រាជធានី​ភ្នំពេញ​ តាកែវ​ កំពត​ កែប​ ខេត្ត​ព្រះ​សីហ​នុ​ និង​កោះកុង​។​ បើ​គិត​ត្រឹម​ថ្ងៃនេះ​ ស្ថានីយ​ទី​ ១៣​ បាន​តម្លើង​នៅ​ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​៕

Loading...